ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣១ ពីបែកគូសទៅទីរួមស្រុកកំពង់ត្រាច សម្រេចការសាងសង់បានជាង ៤០%
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ ៣ ត្រង់ចំណុចបែកគូសដល់ទីរួមស្រុកកំពង់ត្រាចវឌ្ឍនភាពបច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៤០%។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងខណៈដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ កាលពីម្សិលមិញនេះបានគូសបញ្ជាក់ថា គិតត្រឹមខែមករា ឆ្នាំ២០២៤ វឌ្ឍនភាពការងារគម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ សម្រេចលទ្ធផលបានប្រមាណ ៤០% ក្នុងនោះមានដូចជា៖ (១). ការងារសាងសង់តួថ្នល់ Sub-grade បាន ៨៤,២៦% (២). ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base បាន ៦៩,៩០% (៣). ស្រទាប់គ្រឹះសំរាំង Base-Course ៤៦.៤៦% (៤).ការងារសាងសង់លូមូល (Pipe Culvert) សម្រេចបាន ៨៧,៨៤% និងការសាងសង់លូជ្រុង (Box Culvert) សម្រេចបាន៩០.៩១%។

ផ្លូវជាតិលេខ ៣១ ដែលមានប្រវែងសរុប ៥៣,៥៣៩ គ.ម គិតចាប់ពីថ្នល់បំបែកបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។
បើតាមលោក ខាន់ ម៉ាណេរ គម្រោងស្តារនិងពង្រីកផ្លូវជាតិលេខ ៣១ មានការសាងសង់ផ្លូវវាងទីប្រជុំជនចំនួនពីរកន្លែង។ ទី១ នៅផ្សារអង្គរជ័យកំពុងធ្វើការងារ Embankment សម្រេចបាន ១៧% និងទី២ នៅផ្សារបន្ទាយមាសកំពុងធ្វើការងារ Subbase ជាន់ទី២ សម្រេចបាន៤៥%។
លោក ខាន់ ម៉ាណេរ បានអះអាងថា ការដឹកនាំមន្រ្តីចុះពិនិត្យគម្រោងសាងសង់ ធ្វើឡើងក្នុងគោលបំណងដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យដំណើរការស្ថាបនាប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ធានាគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


