ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ ថៃ រៀបចំពិធីបុណ្យសង្ក្រាន្តលំដាប់ពិភពលោក រយៈពេល៣សប្តាហ៍
សារព័ត៌មានថៃ PBS បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke ដែលបញ្ជាក់កាលពីថ្ងៃពុធទី៧ខែកុម្ភៈថា ឆ្នាំនេះ ថៃ នឹងប្រារព្ធពិធីបុណ្យសង្ក្រាន្តរយៈពេល៣សប្តាហ៍ទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ខែមេសាទៅ ជាមួយក្តីសង្ឃឹមថា សកម្មភាពដែលពោរពេញដោយភាពសប្បាយរីករាយក្នុងអំឡុងពេលនេះ នឹងក្លាយជាធាតុផ្សំនៃថាមពលទន់របស់ប្រទេសថៃ ក៏ដូចជាការជំរុញកំណើនទេសចរនិងវិស័យទេសចរណ៍ ផងដែរ។

លោក Chai និយាយថា ក្រសួងវប្បធម៌ នឹងរៀបចំសកម្មភាពនេះ ដោយមានការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធទាំងរដ្ឋនិងឯកជន នៅក្នុងសង្កាត់ចំនួន៥០នៃទីក្រុងបាងកក និងខេត្តចំនួន៧៦ផ្សេងទៀត។
ដោយឡែក កាលពីចុងឆ្នាំមុន គណៈកម្មាធិការរដ្ឋាភិបាលថៃ ក៏បានប្រកាសប្រារព្ធពិធីបុណ្យ សង្ក្រាន្តច្រើនថ្ងៃផងដែរ ពោលគឺមិនមែនរៀបចំត្រឹម៣ថ្ងៃដូចប្រពៃណីឡើយ ព្រោះមានគោលបំណង ធ្វើឲ្យប្រទេសថៃស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពិភពលោកកំពូលទាំង១០ សម្រាប់ពិធីបុណ្យ។

ពេលនោះ មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិ បានប្រកាសផែនការនេះ នៅលើទំព័រ Facebook របស់ខ្លួន ដោយនិយាយថា ផែនការថាមពលទន់សម្រាប់ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ ដោយមានអនុគណៈកម្មការចំនួន១២នៅទូទាំងឧស្សាហកម្មទាំង១១ បានស្នើសុំថវិកាដើម្បីជំរុញសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។
លោកស្រីបន្តថា ប្រធានបទដ៏គួរឲ្យរំភើបមួយទៀតដែលត្រូវបានពិភាក្សា គឺផែនការសម្រាប់ពិធីបុណ្យសង្ក្រាន្ត នៅឆ្នាំ២០២៤។ សង្ក្រាន្តលើកក្រោយនឹងមិនដូចឆ្នាំមុនៗឡើយ ព្រោះយើងកំពុងរៀបចំព្រឹត្តិការណ៍ដ៏ធំ នោះគឺ “បុណ្យលេងទឹកលំដាប់ពិភពលោកនិងបាតុភូតសង្ក្រាន្ត”។

ទោះបីជាយ៉ាងណាក៏ដោយ ពិធីបុណ្យធំគឺនៅតែធ្វើឡើងក្នុងអំឡុងពេល៣ថ្ងៃដដែល ខណៈថ្ងៃនៅសល់ក្នុងរយៈពេលនេះ នឹងមានការរៀបចំពិធីវប្បធម៌ផ្សេងៗ។
សូមបញ្ជាក់ជាថ្មី ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ ថៃ ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃពុធទី៦ខែធ្នូឆ្នាំ២០២៣ នាំឲ្យមានការអបអរសាទរទូទាំងប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


