សន្តិសុខសង្គម
ស្នងការរាជធានី នឹងមានវិធានការបែបណាបើស្ត្រីឈ្មោះ គង់ ម៉ូលីកា មិនចូលខ្លួនបំភ្លឺតាមការអំពាវនាវ
រហូតមកដល់ថ្ងៃទី៧កុម្ភៈ ស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបង្ហោះសារចោទប្រកាន់មន្ត្រីប៉ូលីសចរាចរណ៍ និងជនស៊ីវិលនៅចំណុចគោលដៅស្តុបក្ដាន់ពីរ មិនទាន់បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចនៅឡើយ បើទោះបីមានការអំពាវនាវយ៉ាងទទូចពីសំណាក់លោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយ៉ាងណាក៏ដោយ។

តើស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងមានវិធានការបែបណាចំពោះស្ត្រីរូបនេះ បើនៅតែមិនព្រមចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ច និងមហាជន?
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ករណីនេះបើសិនជាស្ត្រីឈ្មោះ គង់ ម៉ុលីកា មិនព្រមចូលខ្លួនមកដាក់ពាក្យបណ្ដឹង ឬមិនចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ចនោះទេ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងធ្វើកិច្ចការងារនេះដើម្បីបំភ្លឺជូនមហាជនអំពីការផ្សព្វផ្សាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍។

បើតាមលោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៧ កុម្ភៈ បានលើកឡើងនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោកថា ស្ត្រីឈ្មោះ គង់ ម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ ក្នុងនោះ លោកក៏ស្នើសុំឲ្យអ្នកនិពន្ធចេញមកសារភាពឲ្យទាន់ពេលវេលា ព្រោះលោកក៏ត្រូវការរកយុត្តិធម៌ និងកិត្តិយស់ឲ្យអ្នករងគ្រោះពិតប្រាកដដែរ៕
អត្ថបទ៖ សុខុម








-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


