ព័ត៌មានជាតិ
ការចាប់ល្បឿន៖ អ្នកនាំពាក្យ ថា ក្រសួងសាធារណ ការកំពុងធ្វើបច្ចុប្បន្នភាពផ្លាកសញ្ញាកំណត់ល្បឿនឡើងវិញ
ក្រោយពលរដ្ឋមួយចំនួនសម្ដែងការមិនពេញចិត្តចំពោះការចាប់ល្បឿននៅតាមដងផ្លូវជាតិនោះ នៅពេលនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមកអះអាងថា ក្រសួងកំពុងពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នភាពលើផ្លាកសញ្ញាចរាចរណ៍កំណត់ល្បឿនឡើងវិញ។

ការចេញមកអះអាងពីមន្ត្រីជំនាញពេលនេះ ខណៈពេលថ្មីៗគេសង្កេតឃើញថា ការបាញ់ល្បឿននៅតាមដងផ្លូវ ហាក់ចាប់ផ្ដើមអនុវត្ដឡើងវិញ ហើយជុំវិញការបាញ់ល្បឿននេះទៀតសោត ក៏មានប្រជាពលរដ្ឋមួយចំនួនបានសម្តែងការមិនពេញចិត្តដែរ។ ជាក់ស្ដែង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញនូវសាររបស់ពលរដ្ឋមួយរូប ដែលមានចម្ងល់ទាក់ទងនឹងការចាប់ល្បឿននេះ។ ពលរដ្ឋរូបនេះ បានរៀបរាប់ដូច្នេះថា៖ «តាមខេត្ត ចាប់ល្បឿន៤០ ល្បឿន៦០ តាមផ្លូវជាតិ មិនគួរមានទេ បើចាប់ល្បឿនពី៩០ ឡើងទៅសមបន្តិច»។

ឆ្លើយតបនឹងចម្ងល់នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់លោក ខៀវ កាញារីទ្ធ យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពលើផ្លាកសញ្ញាចរាចរណ៍កំណត់ល្បឿនទាំងអស់នៅលើផ្លូវជាតិ»។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួង បានណែនាំឱ្យក្រុមការងារបច្ចេកទេសចុះពិនិត្យជាក់ស្តែង ដើម្បីសិក្សា វាយតម្លៃ មុននឹង ឈានដល់ការសម្រេចផ្ទាល់ប្តូរូ ឬបន្ថែមបន្ថយផ្លាកសញ្ញាចរាចរណ៍កំណត់ល្បឿន។
ជាមួយគ្នានេះ លោក ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការ ក៏បានអរគុណចំពោះការផ្តល់ព័ត៌មាន និងធាតុចូលផ្សេងៗ ដើម្បីឱ្យក្រសួងសាធារណការ និងដឹកជញ្ជួន អាចមានលទ្ធភាពពិនិត្យ និងពិចារណាលើបញ្ហាប្រឈមទាំងនេះ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


