កីឡា
កំពូលកីឡាករបាល់ទះ Leon ជោគជ័យនៅជម្រើសជាតិ២ផ្សេងគ្នា
Wilfredo Leon ជាកីឡាករបាល់ទះមួយរូប ដែលទទួលបានជោគជ័យខ្លាំងក្នុងក្រុមជម្រើសជាតិ២ផ្សេងគ្នាគឺគុយបា និងប៉ូឡូញ។
Wilfredo Leon កើតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៣ នៅទីក្រុង Santiago de Cuba ក្នុងប្រទេសគុយបា មានកម្ពស់២.០២ ម៉ែត្រ ទម្ងន់៩៦គីឡូក្រាម។ រូបគេគឺជាកូនប្រុសរបស់លោក Wilfredo Leon Hechavarría និងអ្នកស្រី Alina Venero Boza ដែលជាអតីតអ្នកលេងបាល់ទះ។ រូបគេចាប់ផ្តើមលេងបាល់ទះដំូបូងនៅអាយុ៧ឆ្នាំជាមួយម្តាយបង្កើតជាគ្រូបង្វឹក។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ នៅក្នុងវ័យ១៤ឆ្នាំ កីឡាករ Leon បានចូលរួមក្រុមជម្រើសជាតិគុយបា។

កីឡាករ Leon បានឈ្នះពានរង្វាន់អ្នកទទួលសេវាល្អបំផុតនៅលីគពិភពលោកឆ្នាំ២០០៩។ នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០០៩ រូបគេបានឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោកអាយុក្រោម២១ឆ្នាំ (U21) បន្ទាប់ពីចាញ់ការប្រកួតចុងក្រោយជាមួយប្រេស៊ីល។
ឆ្នាំ២០០៩ Leon បានជួយឲ្យក្រុមជម្រើសជាតិគុយបាបានឈ្នះជើងឯក NORCECA Champion និងឈ្នះពានរង្វាន់ឯកតជន៣ម្នាក់ឯង។ ឆ្នាំ២០១០ គុយបាបានឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោកជាពេលដែល Leon បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ រូបគេជាប្រធានក្រុមក្មេងជាងគេរបស់ក្រុមជម្រើសជាតិមានអាយុត្រឹមតែ១៧ឆ្នាំ។ ក្នុងឆ្នាំ២០១២ រូបគេបានជួយគុយបាឈ្នះមេដាយសំរឹទ្ធលីគបាល់ទះពិភពលោក (World League)។

ឆ្នាំ២០១៣ Leon បានចាកចេញពីប្រទេសគុយបាទៅលេងក្នុងក្លិបក្រៅស្រុក ប៉ុន្តែឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើលជាតិគុយបាកាន់តែតិច។ ពេលនោះ Leon បានចូលរួមជាមួយក្លិបរុស្ស៊ី Zenit Kazan ក្នុងឆ្នាំ២០១៤ ជាកន្លែងដែលបានឈ្នះពានរង្វាន់ CEV Champions League ៤លើក Nation League និង Cup។ រូបគេក៏បានលេងជាកីឡាករក្រៅម៉ោងឲ្យក្លិបកាតារ Al Rayyan ឆ្នាំ២០១៥និង២០១៦។ ឆ្នាំ២០១៨ Leon បានចូលរួមជាមួយក្រុមអុីតាលី SIR Safety Perugia។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រូបគេទទួលបានសញ្ជាតិប៉ូឡូញ ហើយ៥ឆ្នាំក្រោយមក Leon មានសិទ្ធិពេញលេញក្នុងការលេងឱ្យក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ។

សម្រាប់ជម្រើសជាតិប៉ូឡូញ រូបគេបានជួយឲ្យឈ្នះជើងឯកលីគពិភពលោក FIVB Nations League នៅឆ្នាំ២០២៣ និងឈ្នះជើងឯករងនៅឆ្នាំ២០២១។ ប៉ូឡូញបានឈ្នះជើងឯកអឺរ៉ុប CEV European ឆ្នាំ២០២៣ និងលេខ៣ឆ្នាំ២០២១ និង២០១៩។

បើនិយាយពីរង្វាន់បុគ្គល Leon ដែលឈ្នះគិតតាំងពីឆ្នាំ២០០៩ រូបគេឈ្នះពានរង្វាន់សរុបបានចំនួន១៨ ក្នុងព្រឹត្តិការណ៍ធំៗ។ បច្ចុប្បន្ន Wilfredo Leon បានក្លាយជាកីឡាករបាល់ទះដែលរកចំណូលបានច្រើនជាងគេក្នុងលោកដែលមានប្រាក់ចំណូល១,៤លានដុល្លារក្នុងមួយឆ្នាំកាលពីឆ្នាំ២០២២៕


អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន