វប្បធម៌ ជំនឿ
មកដឹងប្រវត្តិ នរសិង្ហ អវតារទី៤ មានដងខ្លួនមនុស្ស និងក្បាលតោ
នរសិង្ហ ជាអវតារទី៤ ក្នុងចំណោមអវតារទាំង១០ របស់ព្រះនារាយណ៍។ នរសិង្ហ មានដងខ្លួនមនុស្ស និងក្បាលតោ។ ក្នុងរឿងទេវកថាមួយបានដំណាលថា គ្រាមួយ មានយក្សឈ្មោះហិរិណ្យកសីពុ ពាក់អាវពណ៌មាស ទទួលពរពីព្រះព្រហ្ម ដោយមិនអាចស្លាប់ពេលថ្ងៃ ឬពេលយប់ និងមិនអាចសម្លាប់ដោយអាទិទេព ឬ មនុស្ស ឬសត្វឡើយ។ ដោយមានមហិទ្ធិរិទ្ធិខ្លាំងក្លាបែបនេះ ទើបហិរិណ្យកសីពុតែងតែធ្វើបាបអាទិទេព ព្រមទាំងគំរាមកំហែងដល់កូនរបស់ខ្លួនឈ្មោះថាព្រះលាទ ដែលជាបុគ្គលមួយរូបគោរពបូជាយ៉ាងជ្រាលជ្រៅទៅលើព្រះនារាយណ៍។

ហិរិណ្យកសីពុ តែងរំខាន និងហាមប្រាមដល់ការគោរពបូជារបស់កូនខ្លួនចំពោះព្រះនារាយណ៍ និងប្រកាសចេញមុខផ្ទាល់ដើម្បីតតាំងប្រយុទ្ធជាមួយព្រះនារាយណ៍។ នៅរសៀលថ្ងៃមួយ ហិរិណ្យកសីពុ ពោលឡើងថា “ប្រសិនបើព្រះនារាយណ៍នៅគ្រប់ទិសទីមែនគួរតែចេញពីសសររបស់រាជវាំងភ្លាម” រួចក៏ទាត់សសរមួយជើង អំឡុងពេលដែលខ្លួនកំពុងតែពោលនោះ។ ស្រាប់តែព្រះនារាយណ៍បានលេចខ្លួនឡើងចេញពីសសរ ក្រោមរូបភាពមានខ្លួនជាមនុស្សក្បាលជាតោ អូសយក្សហិរិណ្យកសីពុទៅកាន់មាត់ទ្វារ និងហែកសម្លាប់ក្នុងពេលនោះទៅ។

ពររបស់ព្រះព្រហ្មគ្មានប្រសិទ្ធភាពទៀតឡើយ ដ្បិតព្រះនារាយណ៍បែងភាគជានរសិង្ហ (ពាក់កណ្តាលមនុស្ស ពាក់កណ្តាលជាសត្វតោ) ដែលមិនមែនអាទិទេព ក៏មិនមែនសត្វ និងមិនមែនមនុស្ស។ សម្លាប់មិនមែនយប់មិនមែនថ្ងៃ គឺពេលព្រលប់ ហើយមិនមែននៅក្នុងផ្ទះ ឬ ក្រៅផ្ទះតែស្ថិតនៅខ្លោងទ្វារ។

ប្រតិមានរសិង្ហ ដែលជាសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា កំពុងដាក់តាំងបង្ហាញនៅថែវសម័យអង្គរ (ស្ថិតនៅភាគខាងលិចនៃអគារសារមន្ទីរជាតិកម្ពុជា)។ ធ្វើពីថ្មភក់ពណ៌ផ្កាឈូកក្រហម (ប្រភេទនេះមិនសូវសម្បូរទេ ភាគច្រើនការប្រើប្រាស់ឃើញនៅលើចម្លាក់ និងសំណង់ប្រាសាទបន្ទាយស្រីចុង ស.វ.ទី១០)។
ប្រតិមានរសិង្ហអង្គនេះ មានតួនាទីជាទ្វារបាល មានប្រភពដើមស្ថិតនៅខ្លោងទ្វារតួប៉មកណ្តាល នៃប្រាសាទបន្ទាយស្រី ខេត្តសៀមរាប។ ស្ថិតក្នុងរចនាបទបន្ទាយស្រី នាចុងសតវត្សទី១០។

ប្រតិមានេះស្លៀកសំពត់ខ្លីលើជង្គង់លម្អដោយភ្លីឆ្នូតៗ អង្គុយលើជើងឆ្វេងដែលបត់មកក្រោយ បញ្ឈរជង្គង់ស្តាំ រីឯដៃឆ្វេងដាក់លើភ្លៅ ដៃស្តាំកាន់ដុំពេជ្រ (វជ្រ) ដែលជាតំណាងឱ្យរន្ទះ។ សក់វែងប្រះស្មា សក់រមូលដូចគូទខ្ចៅ ចិញ្ចើមកោង ភ្នែកធំត្រចៀកច្រមុះលម្អដោយក្បាច់សុទ្ធសឹងជាទីសម្គាល់ថាជារចនាបទបន្ទាយស្រី៕
ប្រភពឯកសារ៖ សារមន្ទីរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


