ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមាន អ៊ីស្រាអែល ធ្ងន់ៗថា បើភ្លើងសង្គ្រាមនៅហ្គាហ្សារលត់ លោក Netanyahu ក៏ដល់ទីអវសាន
អ្នកការទូតកំពូលរបស់អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារយ៉ាងពេញទំហឹងរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់នឹងរុញលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ឈានដល់ទីអវសាន ដោយសារតែអ៊ីស្រាអែលមិនអាចបញ្ឆេះភ្លើងសង្គ្រាមពីរផ្សេងគ្នាក្នុងពេលតែមួយនោះឡើយ ស្របពេលដែលក៏កំពុងបាញ់បោះដាក់គ្នាឆ្លងព្រំដែន ពាក់ព័ន្ធសង្គ្រាមនៅតំបន់ហ្គាហ្សា ។

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅបានឥ្យដឹងថា កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលជាក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់លីបង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសផងដែរនោះ បានបាញ់បោះដាក់គ្នាស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយប្រសិនបើភ្លើងសង្គ្រាមនៅហ្គាហ្សារលត់ លោក Netanyahu ក៏ដល់ទីអវសានផងដែរ ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានប្រាប់អ្នកយកព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Beirut ថា “រាល់សកម្មភាពរបស់របប Zionist អ៊ីស្រាអែល សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសលីបង់ នឹងនាំលោក Netanyahu ទៅរកទីបញ្ចប់ ហើយតាមការវាយតម្លៃរបស់យើងគឺថា របប Zionist នឹងមិនអាចប្រយុទ្ធជាមួយប្រទេស ២ ក្នុងពេលតែមួយនោះឡើយ” ។

លោក Amir-Abdollahian បានលើកឡើងទៀតថា “ស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាកំពុងឆ្ពោះទៅរកដំណោះស្រាយនយោបាយ ប៉ុន្តែលោក Netanyahu នៅតែមើលឃើញថា ដំណោះស្រាយក្នុងការពន្លត់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា គឺអាចសង្គ្រោះតំណែង ក៏ដូចជាជីវិតនយោបាយរបស់លោក” ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៨,០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦៧,៦០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


