KPT+
ទាន់នៅមានឱកាសហៅលោកយាយ ចៅៗគួរស្រឡាញ់គាត់ឲ្យច្រើនៗ
នៅពេលនិយាយពីលោកយាយ យើងប្រហែលជាស្រមៃដល់រូបរាងចាស់កោងខ្នង ស្បែកជ្រីវជ្រួញ សក់ស្កូវ និងធ្មេញបាក់ជាដើម។

ក្រៅពីរូបសម្បត្តិ យើងក៏ប្រហែលស្រមៃដល់ភាពចាស់ទ្រុឌទ្រោមរបស់គាត់ដូចជា រអ៊ូច្រើន ស្ដាប់មិនសូវច្បាស់ មើលមិនសូវឃើញ និងការភ្លេចភ្លាំងរបស់គាត់ផងដែរ។
ចុះតើយើង មាននឹកដល់អ្វីផ្សេងទៀតទេ?
គួរតែមាន! ហើយមានច្រើនទៀតផង! លោកយាយជាមនុស្សអស្ចារ្យណាស់ ព្រោះបើគ្មានគាត់ ក៏គ្មានឪពុកម្ដាយយើង ហើយបើគ្មានឪពុកម្ដាយយើង ក៏គ្មានយើងនៅលើលោកនេះដែរ។
លោកយាយជាម្ដាយម្នាក់ដែរ៖ លោកយាយជាអ្នកបង្កើតនិងចិញ្ចឹមបីបាច់ឪពុកម្ដាយយើង ដូច្នេះគាត់ក៏ជាអ្នកមានគុណដ៏ធំធេងសម្រាប់យើងដូចគ្នា។

លោកយាយស្រឡាញ់យើងច្រើនជាងស្រឡាញ់កូនៗ របស់គាត់៖ ពាក្យចាស់ពោលថា “ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង” ដែលនេះចង់បញ្ជាក់ថា ជីដូនរបស់យើងស្រឡាញ់ចៅៗជាងគាត់ស្រឡាញ់ឪពុកម្ដាយយើងទ្វេរមួយជាពីរឯណោះ។ ជីដូនមានក្ដីស្រឡាញ់ចំពោះយើងខ្លាំងណាស់ តើក្នុងនាមជាចៅគួធ្វើយ៉ាងណាចំពោះគាត់វិញ?

លោកយាយជាអ្នកចម្អិនអាហារដ៏ល្អ៖ ក្រៅពីធ្វើម្ហូបសម្រាប់គ្រួសារ គាត់ក៏ជាចុងភៅឆ្នើមម្នាក់សម្រាប់ចៅៗផងដែរ។ ជាពិសេសពេលឪពុកម្ដាយរបស់យើងមិននៅ។

លោកយាយជាអ្នករៀបចំសណ្ដាប់ធ្នាប់បន្ទប់៖ យើងប្រហែលត្រូវមាត់របស់ប៉ាម៉ាក់ ដោយសារមិនចេះរៀបចំបន្ទប់ ឬរបស់របរលេងឲ្យមានរបៀបជាដើម។ ប៉ុន្តែដឹងទេថា លោកយាយជាអ្នកជួយរៀបចំយើង ពេលយើងត្រូវបានស្ដីបបន្ទោស។

លោកយាយជាគ្រូបង្រៀន៖ ថ្វីត្បិតតែជីដូនចាស់ពិតមែន ប៉ុន្តែគាត់មានបទពិសោធន៍ជីវិតរាប់មិនអស់ដើម្បីចែករំលែកបន្តដល់ក្មេងៗដូចជាពួកយើង។ ការអប់រំទូន្មានរបស់លោកយាយសុទ្ធតែជាតម្លៃល្អៗ និងចង់ឲ្យចៅក្លាយជាមនុស្សល្អដូចគ្នាដែរ។

លោកយាយជាអាជ្ញាកណ្ដាល៖ នៅពេលកូននិងចៅមិនត្រូវរ៉ូវគ្នា លោកយាយឈរជាអាជ្ញាកណ្ដាលដើម្បីផ្សះផ្សារទំនាក់ទំនងគ្រួសារឡើងវិញ។ គាត់ទូន្មានឪពុកម្ដាយយើងឲ្យចេះអត់អោន និងបង្រៀនយើងឲ្យចេះស្ដាប់បង្គាប់។

លោកយាយស្តាប់រឿងរ៉ាវរបស់យើង៖ ពេលខ្លះឪពុកម្តាយរបស់យើងប្រហែលជារវល់នឹងការងារ គ្មានពេលនៅក្បែរនិងផ្ដល់ភាពកក់ក្ដៅគ្រប់គ្រាន់សម្រាប់យើងទេ។ ពេលនោះហើយលោកយាយគឺជាជាមនុស្សម្នាក់ដែលយើងអាចរៀបរាប់ប្រាប់ទាំងរឿងសប្បាយនិងកើតទុក្ខបាន។ ទោះបីលោកយាយមានវ័យចំណាស់ ក៏គាត់តែងតែយល់ពីក្មេងៗ និងចាំគាំទ្រយើងជានិច្ច។
ក្រៅពីឪពុកម្ដាយ លោកយាយជាមនុស្សដែលស្រឡាញ់យើជាងគេ!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ មេរៀន ៥ យ៉ាងដែលលោកយាយតែងតែបង្រៀនចៅៗឲ្យរឹងមាំ
ចុចអាន៖ លោកយាយអាយុ ១០៨ ឆ្នាំទម្លាយថាអាថ៌កំបាំងធ្វើឲ្យអាយុវែង គឺកុំរៀបការ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


