ព័ត៌មានជាតិ
ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា
ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។

បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមរយៈតេឡេក្រាម ដូច្នេះថា តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ។ អ្នកដែលបានមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន។
ទឹកនេះ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។

យោងតាមគេហទំព័រ វីគីភីឌា បានឱ្យដឹងថា មណ្ឌលកម្សាន្ត”ទេទឹកពុះ” មិនត្រឹមតែជាកន្លែងលំហែកាយនោះទេ ទីនេះត្រូវគេល្បីល្បាញថា ជាកន្លែងអាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយផងដែរ ដោយជារៀងរាល់ថ្ងៃគេសង្កេតឃើញបងប្អូនពលរដ្ឋ ដែលមកកម្សាន្តនៅតំបន់ទេទឹកពុះ នាំគ្នាចុះត្រាំជើងក្នុងប្រឡាយ ដែលធ្វើអំពីរនាបឫស្សីនៅខាងកើតទឹកពុះបង្ហូរចូលសម្រាប់ឲ្យចូលត្រាំជើង ដើម្បីព្យាបាលជំងឺសន្លាក់។

មន្រ្តីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានលើកឡើងថា តំបន់ទេសចរណ៍ទេទឹកពុះ ជាតំបន់ទេសចរណ៍បុរាណវិទ្យា។ តំបន់នេះភាគច្រើនមានជនជាតិដើមភាគតិចរស់នៅច្រើនជាងគេក្នុងខេត្តកំពង់ស្ពឺ។ កន្លែងនេះជាទីសក្ការៈបូជារបស់ជនជាតិខ្មែរសួយ ដែលមានរូបសំណាកលោកយាយទេទៀតផង។
តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺទាំងអស់មានប្រាំបួនកន្លែង ហើយសព្វថ្ងៃនេះតំបន់ទេទឹកពុះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តមិនចាញ់តំបន់ទឹកធ្លាក់ជ្រាវប៉ុន្មាននោះទេ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


