ព័ត៌មានជាតិ
បន្ទាន់! គ្រោងដាក់សាឡង់ ឆ្លងយានយន្ត ពីកោះពេជ្រទៅកាន់កោះនរា រំដោះកកស្ទះផ្លូវជាតិលេខ ១
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងដាក់សាឡង់ឆ្លងយានយន្តនានា ចេញពីកោះពេជ្រទៅកាន់កោះនរា ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរា បានកំពុងសាងសង់យ៉ាងមមាញឹក។
រដ្ឋបាលរាជធានីក៏គ្រោងនសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានី ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងជុំវិញការអភិវឌ្ឍនិងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះ នរានាព្រឹកថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២១នេះ។

លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡង់ដើម្បីឆ្លងយានយន្តនានាចេញពីកោះពេជ្រមកកាន់កោះនរា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេងមិនបានកំណត់ថានឹងចាប់ផ្ដើមដំណើរការនៃការបើកឲ្យដំណើរការនៃការដាក់សាឡង់ឆ្លងយានយន្តនេះនៅពេលណានោះទេ ។

បន្ថែមពីលើនេះទៀតរដ្ឋបាលរាជធានី ក៏គ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ដែរ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះប៉ុន្តែ គេជឿថាគម្រោងខាងលើនេះមិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថាការរៀបចំកំពង់ដរទាំងសងខាស្ថាបនាស្ទើរតែរួចរាល់ ១០០% ហើយនោះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


