Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុងភ័យរឿង រុស្ស៊ី ផលិតអាវុធ​នុយក្លេអ៊ែរ​ បាញ់កម្ទេចផ្កាយរណបរបស់ខ្លួន

បានផុស

នៅ

តាមការបញ្ជាក់ពីមន្ត្រីអាមេរិក, ប្រទេសរុស្ស៊ី​ កំពុង​ផលិតអាវុធ​នុយក្លេអ៊ែរ​បាញ់ទៅ​លំហ​ ដើម្បី​ប្រឆាំងគោលដៅ​ផ្កាយរណប​របស់​ខ្លួន ដែលរឿងនេះពិតជា​បង្កឲ្យ​មានក្តីបារម្ភ​ផ្នែក​សន្តិសុខខ្លាំងមែនទែន នៅ​ក្នុងទី​ក្រុង​វ៉ាស៊ីនតោន។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា សារព័ត៌មាន NBC News អះអាងនៅថ្ងៃសុក្រទី១៦ខែកុម្ភៈថា អាវុធនេះមិនទាន់រួចរាល់ទេ ប៉ុន្តែវាអាចធ្វើឲ្យបណ្តាញផ្កាយរណបដ៏សំខាន់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងគ្រោះថ្នាក់ ហើយជំរុញឲ្យប្រធានគណកម្មាធិការស៊ើបការណ៍សម្ងាត់សភាអាមេរិក អំពាវនាវដល់លោកប្រធានាធិបតី Joe Biden ឲ្យគិតគូរចំពោះព័ត៌មានដែលគំរាមកំហែងសន្តិសុខជាតិដ៏ធ្ងន់ធ្ងរនេះ។

ផ្កាយរណបរបស់អាមេរិក បានបញ្ជូនទិន្នន័យរាប់ពាន់លានបៃក្នុងមួយម៉ោង ហើយជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីវិលអាមេរិក ការរុករក ប្រតិបត្តិការយោធា និងចារកម្ម។

(រូបថត៖ WE News)

ជំនួយការម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែនេះជាបញ្ហារសើបបានឲ្យដឹងថា យើងមិនទាន់ច្បាស់១០០%ទេថាតើអាវុធរុស្ស៊ីមានសមត្ថភាពនុយក្លេអ៊ែរឬក៏អត់ ប៉ុន្តែនេះគឺជារឿងគួរឲ្យភ័យខ្លាច។

ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទិនបញ្ហាខាងលើ ភាគីខាងរុស្ស៊ីបានចេញមុខបដិសេធ ដោយអនុរដ្ឋមន្ត្រីការបរទេសនៃវិមានក្រឹមឡាំង លោក Sergei Ryabkov ប្រាប់ទៅសារព័ត៌មាន TASS ថា នេះគឺជាការប្រតិដ្ឋសុទ្ធសាធ និងគ្រាន់ជាល្បិចរបស់សេតវិមាន ក្នុងគោលបំណងបំភ័យឲ្យសមាជិកសភាអាមេរិក អនុម័តប្រាក់បន្ថែមដើម្បីប្រឆាំងទីក្រុងមូស្គូ ប៉ុណ្ណោះ។

លោក Sergei Ryabkov (រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រាប់ TASS ដែរថា “ច្បាស់ណាស់ សេតវិមានកំពុងលេងល្បិច បញ្ឆោតសភាឲ្យបោះឆ្នោតលើសេចក្តីព្រាងច្បាប់ បែងចែកប្រាក់”។

សូមបញ្ជាក់ថា អាមេរិក រុស្ស៊ី និងចិន សុទ្ធជាប្រទេសមានសមត្ថភាពវាយប្រហារផ្កាយរណបជុំវិញពិភពលោក ប៉ុន្តែតាមទ្រឹស្តី ពួកគេមិនអាចប្រើអាវុធនុយក្លេអ៊ែរនៅទីនោះបានឡើយ។ ប្រទេសទាំង៣ គឺហត្ថលេខីនៃសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ១៩៦៧ ដែលហាមឃាត់ប្រទេសណាមួយពីការបញ្ជូនវត្ថុមានផ្ទុកអាវុធនុយក្លេអ៊ែរឬប្រភេទអាវុធប្រល័យលោក ចូលទៅក្នុងគន្លងអវកាស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្កាយរណបអឺរ៉ុបមួយគ្រឿង នឹងផ្ទុះធ្លាក់មកផែនដី នៅសប្តាហ៍ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម