ជីវិតកម្សាន្ដ
Margie កាត់សក់ខ្លីដូចមនុស្សប្រុស ដល់ថ្នាក់ស្វាមីព្រលយថា អត់ពេញចិត្ត
ធ្លាប់តែមានសក់វែងស្អាតសុភាពៗគួរឲ្យស្រលាញ់ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះតារាសម្ដែងស្រីនាង Margie Rasri បានសម្រេចចិត្តផ្លាស់ប្ដូររូបរាងថ្មីស្រឡាង ដោយកាត់សក់ខ្លីដូចមនុស្សប្រុស។ ស្របពេលដែល ស្វាមីនាងបែរជាបញ្ចេញមតិតបវិញថា មិនពេញចិត្តនឹងម៉ូដនេះទេ។
តាមរយៈការបង្ហោះវីដេអូឃ្លិបលើគណនីផ្ទាល់ខ្លួនរបស់តួឯកស្រីក្នុងរឿង “ជំនួញបេះដូង” បានសរសេរចំណងជើង “ភាពធុញទ្រាន់គឺជាមូលហេតុ”។ វាហាក់ដូចជានាងចង់បញ្ចាក់ថាធុញទ្រាន់នឹងស្ទាយដដែលៗទើបចង់ផ្លាស់ប្ដូររូបរាងថ្មីដើម្បីបង្អួតទស្សនិកជននិងអ្នកគាំទ្ររបស់នាងផងដែរ។
ជាមួយគ្នានោះដែរ បន្ទាប់ពីរូបនាងបង្ហោះឃ្លិបនិងរូបភាពមិនទាន់បានប៉ុន្មានផង មហាជនជាច្រើនបានចូលទៅបញ្ចេញមតិបង្ហាញអាការស្រឡាំងកាំងសឹងមិនជឿថា នេះជាអ្នកម្ដាយកូន២ Margie Rasri នោះទេ។ ពីព្រោះស្ទាយសក់ថ្មីរបស់នាងមើលយូរៗទៅកាន់តែដូចមនុស្សប្រុស ខុសតែការតុបតែងខ្លួនតែប៉ុណ្តោះ។ ក្នុងនោះផងដែរ ក៏មានអ្នកគាំទ្រជាច្រើនថា នាងស្អាតម្យ៉ាង ហើយប្លែកជាងកាលសក់វែងទៅទៀត។
ទោះយ៉ាងណាក៏ដោយ ថ្វីបើមានការសរសើរយ៉ាងច្រើនពីទស្សនិកជន ប៉ុន្តែងាកទៅកាន់ស្វាមី Pok Passakorn បានបញ្ចេញមតិបង្ហាញថា លោកមិនសូវពេញចិត្តប៉ុន្មានទេ។ លោកបានបង្ហោះរូបភាពជាមួយប្រពន្ធហើយសរសេរចំណងជើងថា “My Valentine ខ្ញុំចង់ណែនាំប្រពន្ធថ្មីរបស់ខ្ញុំ Zoey ពី The Dictator (ស្ទីលស្រដៀងនឹងឪពុកខ្ញុំ) ខ្ញុំនឹងបង្ហោះវាចាប់ផ្តើមពីយប់មិញ ប៉ុន្តែប្រពន្ធរបស់ខ្ញុំនឹងមិនទុកឲ្យខ្ញុំថាខ្ញុំនឹងបង្ហោះរូបខ្លួនឯងសិន”។

យ៉ាងណាមិញ ចាប់តាំងពីរៀបការជាមួយកូនប្រុសសេដ្ធីជំនួញថៃជិត៨ឆ្នាំមកនេះ ជីវិតរបស់ Margie Rasri ប្រែជាស្ងប់ស្ងាត់នឹងអាជីពសម្ដែង ខណៈដែលទស្សនិកជនគិតស្មានថា នាងអាចនឹងឈប់មួយរយៈ ឬលែងចង់ប្រកបអាជីពមួយនេះទៀត ឬអាចមានសេចក្ដីសុខលើគំនរទ្រព្យក៏មិនដឹង។ យ៉ាងណាក៏ដោយ តាមដែលព័ត៌មានធ្លាប់ចុះផ្សាយកន្លងមកកាលពីចុងឆ្នាំ២០២៣ គូស្វាមីភរិយានេះធ្លាប់លេចឮថារកាំរកុស ស្វាមីមានស្រី ប៉ុន្តែក្រោយមកខាងភរិយាបានបង្ហោះរូបថាគ្មានរឿងអ្វីលើគូស្នេហ៍ពួកគេទេ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកសេដ្ឋា ប្រាប់ថា សិង្ហបុរីឆ្លាត ដែលមិនឲ្យ Taylor Swift មកប្រគំតន្ត្រីក្នុងប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


