ព័ត៌មានជាតិ
សម្ដេចធិបតី ឱ្យក្រសួងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអត្តិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង
ក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងឧស្សាហកម្ម នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងឧស្សាហកម្ម ធ្វើបរិវត្តកម្មឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអត្តិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល ធ្វើសមាហរណកម្មទៅក្នុងបណ្ដាញផលិតកម្មតំបន់។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងឧស្សាហកម្ម អភិវឌ្ឍន៍កន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម ការពង្រឹងសុវត្ថិភាពការងារ និងបរិស្ថាន និងការវាយតម្លៃការទទួលស្គាល់ការងារសមត្ថភាព របស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ ទាំងក្នុងសកលលោក។
សម្ដេចធិបតី ក៏បានបង្ហាញគាំទ្រគំនិតផ្ដួចផ្ដើមរបស់ក្រសួងឧស្សាហកម្ម ដែលរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្ដាមន្ទីរពិសោធន៍ជាតិ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក និងបង្កើតជាប្រព័ន្ធអេកូឡូស៊ី ហេដ្ឋារចនាសម្ព័ន្ធគុណភាព ដែលនឹងគាំទ្រដល់ធុរកិច្ចនៅកម្ពុជា។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យបណ្ដាមន្ទីរពិសោធន៍ចូលរួមសហការ និងលើកកម្ពស់សមត្ថភាពផ្ទៃក្នុង។
សម្ដេចធីបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រសួងឧស្សាហកម្ម រៀបចំការចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្មឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៤នេះ និងត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុក ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីរតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ ត្រូវរៀបចំទិន្នន័យទីតាំងរោងចក្រតាមប្រព័ន្ធព័ត៌មានទីតាំងភូមិសាស្ត្រ ដើម្បីផ្ដល់ជាសុក្រិតភាពក្នុងការគ្រប់គ្រង ព្រមទាំងព្យាយាមទាញយកផលប្រយោជន៍ពីកម្មសិទ្ធិឧស្សាហកម្ម ក្នុងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរជាក់លាក់ទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងពាណិជ្ជកម្ម និងធុរកិច្ច៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង