ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ មួយចំនួនធ្លាក់ខ្លួនជំពាក់បំណុលគេវ័ណ្ឌ.ក សឹងគ្មានផ្ទះនៅ
ឆ្លើយតបទៅសំណួររបស់គណៈកម្មាធិការសភាដែលពិនិត្យមើលសេចក្តីព្រាងច្បាប់ចំណាយថវិកាប្រចាំឆ្នាំ២០២៤, អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Torsak Sukvimol និយាយចំៗថា ប៉ូលិសបានធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌ.កប្រមាណ ៣០០ ពាន់លានបាត ហើយមួយចំនួនរកតែមួយបាតដាក់ខ្លួនគ្មាន និងសឹងមិនមានផ្ទះនៅទៀតផង ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ។

លោកបញ្ជាក់ច្បាស់ៗបែបនេះ ខណៈពេលត្រូវបានកោះហៅឲ្យឆ្លើយសំណួរ ជុំវិញថវិកាដែល បែងចែកទៅឲ្យនគរបាលជាតិថៃ (RTP) មានតម្លៃ១១៧ពាន់លានបាត។
លោក Torsak និយាយថា “ទាក់ទងនឹងលំនៅដ្ឋានសុខុមាលភាព ខ្ញុំសូមស្នើសុំថវិកាសាងសង់ផ្ទះល្វែងសម្រាប់មន្រ្តី។ ប្រសិនបើជីវភាពរបស់ពួកគេកាន់តែប្រសើរឡើងនោះ ពួកគេច្បាស់ជាកាន់តែមានទឹកចិត្តក្នុងការបម្រើ និងការពារប្រជាពលរដ្ឋ”។
លោកសង្កត់ធ្ងន់ថា “មន្ត្រីជាន់ខ្ពស់តែងតែជំរុញឲ្យនគរបាលថ្នាក់ក្រោម មានស្មារតីខ្ពស់ក្នុងការងាររក្សាសន្តិភាពនិងសណ្តាប់ធ្នាប់។ យ៉ាងណាក្តី ជីវភាពរបស់មន្ត្រី ក៏ត្រូវបំពេញតាមស្តង់ដារមួយចំនួនផងដែរ។ រាល់គម្រោងដែលអនុវត្តដោយ RTP គឺទទួលខុសត្រូវ និងមានតម្លាភាព។ ប្រសិនបើមានអ្វីសង្ស័យ ខ្ញុំមិនចុះហត្ថលេខាទេ”។

ស្របពេលជាមួយគ្នានោះ លោកក៏បានចង្អុលបង្ហាញពីកង្វះកម្លាំងពលកម្មដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះផងដែរ។ ជាឧទាហរណ៍ ប៉ុស្តិ៍ប៉ូលិស ជិតទីក្រុងបាងកក មានតំណែងសម្រាប់មន្ត្រីរហូតដល់២០០នាក់ ឲ្យមកចូលកាន់ ប៉ុន្តែជាក់ស្តែង មានអ្នកចូលកាន់តែពាក់កណ្តាលប៉ុណ្ណោះទាំងដែលពួកគេ ត្រូវបម្រើប្រជាពលរដ្ឋប្រហែល៤០ម៉ឺននាក់នៅក្នុងសហគមន៍ ស្ថិតក្រោមយុត្តាធិការរបស់ខ្លួន។
សូមបញ្ជាក់ថា នគរបាលជាតិថៃត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦០ ហើយបច្ចុប្បន្ន មានកម្លាំងប្រមាណ២៣០០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសថៃស្លៀកឈុតឆ្អឹងខ្មោចដើម្បីបន្លំខ្លួនចាប់ជនល្មើស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


