កីឡា
Dani Alves ត្រូវបានកាត់ទោសជាប់ពន្ធនាគារ៤ឆ្នាំកន្លះពីបទរំលោភផ្លូវភេទ
អតីតកីឡាករបាល់ទាត់របស់ក្លិប Barcelona និងជម្រើសជាតិប្រេស៊ីល Dani Alves ត្រូវបានរកឃើញមានពិរុទ្ធពីបទបៀតបៀនផ្លូវភេទនារីម្នាក់នៅក្នុងក្លិបរាត្រីនៅទីក្រុង Barcelona ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះ។

ការិយាល័យសារព័ត៌មានរបស់តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា តុលាការក្រុង Barcelona ដែលជាកន្លែងសវនាការបានធ្វើឡើងកាលពីដើមខែនេះបាននិយាយថា មានភស្តុតាងចំពោះករណីនេះមិនមែនជាការយល់ព្រមនោះ។
សេចក្តីថ្លែងការណ៍បាននិយាយថា ៖«ការកាត់ទោសពិចារណាថា វាត្រូវបានបង្ហាញថាជនរងគ្រោះមិនយល់ព្រមហើយថាមានភស្តុតាងបន្ថែមលើសក្ខីកម្មរបស់ដើមបណ្តឹងដើម្បីពិចារណាលើការរំលោភ»។

Alves វ័យ ៤០ឆ្នាំត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍នៅក្លិបរាត្រី Barcelona នៅចុងខែធ្នូ ឆ្នាំ២០២២ ហើយរុបគេត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារបណ្តោះអាសន្នចាប់តាំងពីពេលនោះមក។ លោកបានទទូចក្នុងអំឡុងពេលសវនាការថា ទំនាក់ទំនងផ្លូវភេទគឺជាការព្រមព្រៀង។
នៅក្នុងសេចក្ដីសម្រេចនៃការកាត់ទោសទំហំ៦១ទំព័រ អង្គចៅក្រម៣រូបបានសរសេរថា ពួកគេ “បានពិចារណាលើភស្តុតាងពីជនជាប់ចោទបានចាប់ដើមបណ្តឹងភ្លាមៗ បោះនាងទៅលើឥដ្ឋ និងរារាំងនាងមិនឱ្យផ្លាស់ទី” ដើម្បីអនុវត្តការរំលោភផ្លូវភេទ។

តុលាការក៏បានបញ្ជាឱ្យ Alves បង់ប្រាក់ ១៦២,៧០០ដុល្លារ ដល់ស្ត្រីរូបនេះជាការខូចខាត។ មេធាវីរបស់ Alves លោក Inés Guardiola បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា អតីតកីឡាករ Barça នឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។
Alves បានឈ្នះពានក្នុងស្រុកក្នុងប្រទេសអេស្ប៉ាញ អ៉ីតាលី និងបារាំង។ គេក៏បានឈ្នះពានរង្វាន់ Champions League ចំនួន៣ជាមួយ Barcelona ផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuter
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


