កីឡា
បិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយមានជ័យ
ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៣.២០២៤ នៅវិទ្យាល័យ ហ៊ុនសែនដែលមានរយៈពេល៤ ថ្ងៃ ប្រារព្ធធ្វើឡើងនៅទីលានបាល់ទាត់សិប្បនិម្មិត វិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានរៀបចំពិធីបិទកាលពីល្ងាចថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ពិធីនោះមានការចូលរួម លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត អនុប្រធានមន្ទីរអប់រំខេត្ត។

លោកឈូ ប៊ុនរឿង បានមានប្រសាន៍ថា ក្នុងពិធីបិតការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៣.២០២៤នេះបានប្រព្រឹត្តទៅមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងពិធីដែរ លោក ស្រេង សុផល បានមានប្រសាសន៍ថា កីឡាទទួលបាននូវសុខភាពល្អ មានទំនាក់ទំនង មានមេត្រីភាព និងមានសាមគ្គីភាព ហើយការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តនៅក្នុងពេលនេះដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
ទន្ទឹមនេះដែរ វិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងសង្គមជាតិផងដែរ។

លោក ស្រេង សុផល បានសម្តែងនូវអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងគណៈកម្មាការប្រកួតកីឡាគណៈប្រតិភូកីឡាទាំង ៩ ស្រុក ក្រុង ទីលានប្រកួតតាមមន្ទីរ និងសាលារៀន ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសជើងឯកថ្នាក់ខេត្តក្នុងពេលនេះទទួលបានជោគជ័យ លទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឲ្យ ក្រុង ស្រុក នីមួយៗរបស់ខ្លួនផងដែរ។
លោកក៏បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំ មន្ត្រីរាជការ កងកម្លាំងនិងមហាជនអញ្ជើញចូលរួមលើកកម្ពស់កីឡាគ្រប់ប្រភេទទាំងអស់គ្នា៕



អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


