ព័ត៌មានអន្ដរជាតិ
បុរស វៀតណាម សង់ប្រាសាទមាសតម្លៃជិត ៣ លានដុល្លារ ពីលុយសន្សំមុខរបរអេតចាយ
នៅលើផ្លូវជាតិមួយក្នុងខេត្ត Nghe An វិមានដ៏ស្រស់បំព្រងដែលបិទបន្ទះមាស 24k ត្រូវបានសាងសង់ឡើងក្នុងតំលៃ ៧០ ពាន់លានដុង លើផ្ទៃដី ៧,០០០ ម៉ែត្រការ៉េ ។ ផ្ទះនេះជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ Nguyen Vinh Thoan អាយុ ៤៦ ឆ្នាំ នៅឃុំ My Thanh ស្រុក Yen Thanh នៃខេត្តភាគខាងជើងប្រទេសវៀតណាម។
តាមរយៈការចុះផ្សាយពីសារព័ត៌មាន vnexpress កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានបញ្ចាក់តាមរបាយការណ៍ថា ការសាងសង់បានចាប់ផ្តើមចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនឹងការចំណាយសរុបប្រហែល ៧០ ពាន់លានដុង (២.៨៥ លានដុល្លារអាមេរិក) ខណៈពេលដែលឥឡូវនេះវាជិតរួចរាល់ជាស្ថាពរហើយ។

បុរសដែលសាងសង់ប្រាសាទបាននិយាយថា គាត់បានរៀបការនៅអាយុ ២២ ឆ្នាំ ហើយគ្រួសាររបស់គាត់ធ្លាប់ប្រកបរបរលក់អេតចាយពីមុន។ នៅឆ្នាំ២០០៤ គាត់បានចាប់ផ្តើមទិញដីនៅជាប់ផ្លូវជាតិលេខ ៧A ដើម្បីបើកអាជីវកម្មលក់គ្រឿងបន្លាស់រថយន្ត។ បន្តិចម្ដងៗ គាត់បានចម្រើនឡើងសឹងមិនគួរឲ្យជឿ។
គាត់បានចែករំលែកថា “ជាច្រើនឆ្នាំមកនេះ ខ្ញុំ និងភរិយាបានពិភាក្សាគ្នាអំពីការលះបង់បេះដូង និងថវិការបស់យើងចំពោះអគារនេះ (ប្រាសាទ) ក្នុងគោលបំណងបង្កើតកន្លែងរស់នៅប្រកបដោយផាសុកភាព និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កូនៗរបស់យើងនៅពេលពួកគេធំឡើង”។ ប្ដីប្រពន្ធមួយគូនេះមានកូនប្រុសស្រីពីរនាក់ ដែលសុទ្ធតែធ្វើការនៅទីក្រុងហាណូយ។
លោក Thoan បាននិយាយថា ចម្លាក់ និងលំនាំតុបតែងនៅលើជញ្ជាំង សុទ្ធសឹងជាស្នាដៃរបស់សិប្បករជំនាញមកពីតំបន់ផ្សេងៗគ្នាទូទាំងប្រទេសវៀតណាម។ តាមរយៈរូបភាពដែលបានបង្ហាញ ជាន់ទី៣ របស់អគាររួមបញ្ចូលគ្នាសម្រាប់ផ្ទៃដីសរុប ៤,០០០ ម៉ែត្រការេ។ ផ្នែកខាងក្រៅនៃប្រាសាទត្រូវបានតុបតែងដោយចម្លាក់ស្រាល និងលំនាំដែលមានរចនាបថធំៗ។ សាលធំត្រូវបានស្រោបដោយស្រទាប់ស្ពាន់ស្តើង ហើយកន្លែងជំនួយខ្លះនៅខាងក្រោយត្រូវបានលាបពណ៌មាសសុទ្ធសាធ។ ចំណែកបន្ទប់ទទួលភ្ញៀវនៅជាន់ទី១ គឺជាជញ្ជាំងមាស និងគ្រឿងសង្ហារឹមធ្វើពីឈើទាំងអស់។ ក្រៅពីជណ្តើរ ជាន់ទី ២ និងទី ៣ នឹងអាចចូលទៅដល់បានដោយជណ្តើរយន្ត ដែលបច្ចុប្បន្នកំពុងត្រូវបានដំឡើង ហើយចំណុចកណ្តាលនៃអគារនេះ មានរចនាបថបែបអឺរ៉ុបទាំងអស់។
បុរសផ្ដើមពីអ្នកដើរទិញ-លក់អេតចាយនៅប្រទេសវៀតណាមរូបនេះបាននិយាយថា គោលបំណងនៃការសង់ប្រសាទដ៏ធំសម្បើម គឺសម្រាប់សម្រាកបន្ទាប់ពីធ្វើការដ៏តានតឹង។ គ្រប់ជាន់ទាំងអស់មានបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ ដែលមានច្រកចូល និងច្រកចេញធំទូលាយ។ គ្រឿងបរិក្ខារថ្លៃៗជាច្រើនតុបតែងលម្អខាងក្នុងប្រាសាទ រួមទាំងនាឡិកាធ្វើពីមាសទំហំ ២ ម៉ែត្រ 24k នៅជិតច្រកចូលនៅជាន់ទីមួយ។ ជាពិសេសទៀតនោះ នៅជាន់ដដែលក៏មានបន្ទប់ទឹកត្រូវបានស្រោបដោយមាសឧស្សាហកម្ម និងមាស 24k ផងដែរ។

យ៉ាងណាមិញ ការសាងសង់ប្រាសាទមាសនេះឡើងមកបានបង្កការភ្ញាក់ផ្អើលដល់មហាជនជាច្រើន ដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវ ងាកមើលព្រោងព្រាត ព្រងទាំងឈប់ថតរូបហើយស្ងើចពីទឹកដីនៃការសង់រចនាបទបែបនេះឡើងមក។ ជាពិសេសនៅលើបណ្ដាញអ៉ិនធើណេតវៀតណាម ក្រោយបានដឹងថាលោកផ្ទាល់ផ្ដើមពីអ្នករើសអេតចាយតែមានលុយសាងសង់វិមានប្រណិត ម្នាក់ៗសុទ្ធតែបញ្ចេញមតិដូចៗគ្នាលោកមិនមែនជាមនុស្សធម្មតាទេ។ សូម្បីតែ មន្ត្រីឃុំ My Thanh បានចាត់ទុកប្រាសាទរបស់លោកថាជាប្រាសាទធំបំផុត និងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងឃុំនេះដែរ៕










អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនក្រមុំចិនម្នាក់ត្រូវគេស្ងើចសរសើរ ក្រោយផ្លាស់ប្ដូរជីវិតពីកម្មកររោងចក្រ ក្លាយជាសេដ្ឋីនី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


