ព័ត៌មានអន្ដរជាតិ
កូនក្រមុំចិនម្នាក់ត្រូវគេស្ងើចសរសើរ ក្រោយផ្លាស់ប្ដូរជីវិតពីកម្មកររោងចក្រ ក្លាយជាសេដ្ឋីនី
កូនក្រមុំជនជាតិចិនម្នាក់ ដែលបានផ្លាស់ប្តូរពីកម្មកររោងចក្រទៅជាមហាសេដ្ឋី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលជាមួយនឹងថ្លៃបណ្ណាការរបស់នាង ដែលមានចំនួន ៩.៩៩លានយ័ន (១.៤ លានដុល្លារជាសាច់ប្រាក់) និងរថយន្ត Ferrari មួយគ្រឿង។
យោងតាមកាសែត South China Morning Post ទ្រព្យសម្បត្តិផ្សេងទៀតនៅក្នុងបញ្ជីថ្លៃបណ្ណាការរបស់នាងរួមមានផ្ទះល្វែងមួយនៅទីក្រុង Shenzhen ភាគអាគ្នេយ៍នៃប្រទេសចិន និងវីឡាសម្រាប់ថ្ងៃឈប់សម្រាកដែលមានតម្លៃសរុបជាង ៤.២ លានដុល្លារឯណោះ។
កូនក្រមុំត្រូវបានគេស្គាល់ឈ្មោះថា Lizi នៅលើបណ្ដាញសង្គម Douyin ឬ TikTok របស់ចិនបានបង្ហាញពីពិធីមង្គលការរបស់នាងដែលបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ ពិធីរៀបការរបស់នាងតម្រូវឲ្យមានផែនការលម្អិតរយៈពេល ៣ ខែ ដោយបានបង្ហាញរូបរាងនាងនៅក្នុងឈុតប្រពៃណីចិនពណ៌ក្រហមដ៏អស្ចារ្យ និងមកុដមាសភ្លឺចាំងដែលបង្ហាញពីភាពអស្ចារ្យនៃអភិជនចិនបុរាណ។
ដោយឡែក យោងតាមប្រភពសារព័ត៌មានម៉ាឡេស៊ី Hype បានឲ្យដឹងថា ទោះបីជានាងត្រូវស្ងើចសរសើរដែលទទួលបានថ្លៃបណ្ណាការរាប់លានដុល្លារ ព្រមទាំងទ្រព្យសម្បត្តិច្រើនរាប់មិនអស់ក្ដី។ ប៉ុន្តែសាវតារបស់ Lizi មិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើននោះទេ។
យោងតាមប្រភព South China Morning Post ដដែលបានបញ្ចាក់ថា នាងទទួលការចិញ្ចឹមបីបាច់នៅជនបទ ដោយបានចាប់ផ្ដើមដំណើរការកសាងទ្រព្យសម្បត្តិនៅអាយុ ១៤ ឆ្នាំ ពេលនោះនាងមានការងារធ្វើនៅរោងចក្រនៅ Shenzhen។ ការបណ្តាក់ទុនចូលទៅក្នុងឧស្សាហកម្មកែសម្ផស្ស ជាមួយនឹងការបើកហាងកែសម្ផស្ស ហើយទីបំផុតបានរីកចម្រើនទៅគ្រប់សាខាទូទាំងប្រទេស បានធ្វើឲ្យនាងទទួលបានទ្រព្យសម្បត្តិរាប់លានដុល្លារសឹងមិនគួរឲ្យជឿ។
បន្ថែមពីនេះ មានសេចក្តីរាយការណ៍ថា Lizi និងស្វាមីដំបូងបានជួបគ្នាតាមរយៈកម្មវិធីណាត់ជួបក្នុងឆ្នាំ ២០២៣ រហូតពួកគេបានពេញចិត្តគ្នាទៅមកទើបឈានដល់ថ្ងៃរៀបមង្គលការតែម្ដង។
យ៉ាងណាមិញ រឿងនិទានរបស់នាងត្រូវបានទទួលការកោតសរសើរយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានមនុស្សជាច្រើនសរសើរពីឯករាជ្យភាព និងភាពជោគជ័យរបស់សហគ្រិន។ អ្នកប្រើប្រាស់ Douyin ដែលត្រូវបានរំលេចដោយ South China Morning Post បានសរសើរនាងថា “រឿងរបស់នាងបញ្ចេញថាមពលវិជ្ជមាន។ នាងល្អជាងស្ត្រីដទៃទៀតដែលលោភលន់ ហើយតែងតែចង់រៀបការជាមួយបុរសដែលមានទ្រព្យសម្បត្តិ”៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីតៃវ៉ាន់វ័យ ៦២ឆ្នាំ ប្តឹងតារាម៉ូដែលមួយរូប ដែលលោកខំចំណាយប្រាក់លើនាងរាប់សិបលានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


