ព័ត៌មានជាតិ
រាយខ្សែភ្លើងឆក់កណ្ដុរ តែបែរជាឆក់មនុស្សស្លាប់ទៅវិញ
បុរសពីរនាក់ឪពុកនឹងកូន ត្រូវបានកម្លាំងនគរបាលស្រុកបវេលធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីរាយខ្សែភ្លើងឆក់យកសត្វកណ្ដុរ បណ្ដាលឲ្យឆក់មនុស្សម្នាក់ស្លាប់ កាលពីវេលាម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ ឡើយ លួយ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកន្លែងកើតហេតុ។ ចំណែកម្ចាស់ឧបករណ៍ខ្សែភ្លើងឆក់សត្វកណ្តុរ រាយដោយឪពុកកូន២នាក់មានឈ្មោះ គុណ ឃួន ភេទប្រុសអាយុ៥៨ឆ្នាំ(ឪពុក)និងកូនឈ្មោះ ឃួន ចំណាប់ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិឃុំកើតហេតុ។

ប្រភពបានឲ្យដឹងថា មុនពេលមានករណីឆក់ស្លាប់នេះ ជនរងគ្រោះបានវិលត្រឡប់មកពីដើរលេងហើយក៏ដើរទាក់ប៉ះនឹងខ្សែភ្លើងដែលគេរាយដាក់យកសត្វកណ្តុរពេលយប់តែម្តង។
បច្ចុប្បន្នជនបង្កហេតុត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ចូនបន្តតាមនិតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី