ព័ត៌មានអន្ដរជាតិ
ជើងហោះហើរនិងសណ្ឋាគារនៅសិង្ហបុរីមមាញឹកកើបលុយ ក្រោយមនុស្សសម្រុកចូលរួមការប្រគំតន្រ្តី Taylor Swift
Taylor Swift បានមកដល់ប្រទេសសិង្ហបុរីដោយកំណត់ទិសដៅអាស៊ីអាគ្នេយ៍ផ្តាច់មុខសម្រាប់កម្មវិធី The Eras Tour ខណៈការសម្តែងនឹងចាប់ផ្តើមនៅថ្ងៃទី ២-៤ ខែមីនា និងថ្ងៃទី ៧-៩ ខែមីនា នៅពហុកីឡដ្ឋានជាតិ។ ស្របពេលដែល ជើងហោះហើរកំពុងមមាញឹកកើបលុយយ៉ាងក្រាស់ក្រែល ក្រោយអ្នកគាំទ្រសម្រុកចូលរួមការប្រគំតន្រ្តីតារាចម្រៀងប៉ុបអាមេរិក ។
កាសែត The Straits Times បានរាយការណ៍ថាតារាស្រីវ័យ៣៥ ឆ្នាំរូបនេះបានចុះចតនៅម៉ោង ៥:០៥ ល្ងាចកាលពីថ្ងៃអង្គារ នៅក្នុងយន្តហោះ Bombardier Global Express។ ការធ្វើដំណើររបស់ Taylor Swift ទៅកាន់សិង្ហបុរី តាមជើងហោះហើរមានរយៈពេលប្រហែល ៨ ម៉ោង ក្នុងពេលដែលបុគ្គលជាង ៦,០០០ នាក់បានតាមដានការហោះហើរនៅលើ Flightradar24 ដែលធ្វើឲ្យវាក្លាយជាជើងហោះហើរដែលមានការតាមដានច្រើនបំផុតនៅជុំវិញពេលវេលានៃការចុះចតរបស់វា។

នៅពេលនាងមកដល់ Taylor Swift រួមដំណើរដោយក្រុមរបស់នាងបានបន្តទៅសណ្ឋាគារ Capella Resort ក្នុងរថយន្ត Toyota Alphards ពណ៌ខ្មៅ ដោយទៅដល់គោលដៅនៅម៉ោងប្រហែល ៦:២០ ល្ងាច។ កន្លែងស្នាក់នៅរបស់តារាចម្រៀងគឺស្ថិតនៅចម្ងាយ ២១ នាទីពីកន្លែងប្រគំតន្ត្រី។
ទោះយ៉ាងណាក៏ដោយ ប្រទេសសឹង្ហបុរីមានភាពរំភើបរីករាយជាមួយនឹងការប្រគំតន្ត្រីរបស់ Taylor Swift ដែលបង្ហាញពីព្រឹត្តិការណ៍ទូទាំងទីក្រុង និងការលេចចេញនូវកម្មវិធីលក់រាយផ្សេងៗ ដោយបានទាក់ទាញអ្នកចូលរួមជាង ៣០០,០០០ នាក់មកពីប្រទេសសិង្ហបុរី និងក្នុងតំបន់ ហើយស៊េរីការប្រគំតន្ត្រីនេះបានបង្កឲ្យមានការកើនឡើងនៃការកក់សណ្ឋាគារ និងជើងហោះហើរសឹងមិនគួរឲ្យជឿ។
ស្ថានីយទូរទស្សន៍ CNBC រាយការណ៍ថា យោងតាមទិន្នន័យស្រាវជ្រាវទេសចរណ៍ Smith Travel ការកក់សណ្ឋាគារនៅប្រទេសសិង្ហបុរីសម្រាប់ខែមីនា ឆ្នាំ ២០២៤ បានកើនឡើង ១០% បន្ទាប់ពីការប្រកាសពីការប្រគំតន្ត្រីរបស់ នាង ។
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ រួមទាំង Singapore Airlines និង Scoot បានជួបប្រទះការកើនឡើងនៃតម្រូវការជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរីក្នុងខែមីនា ជាពិសេសពីអាស៊ីអាគ្នេយ៍។ Jetstar Asia ក៏បានឃើញការកើនឡើងប្រហែល ២០% នៃតម្រូវការសម្រាប់ជើងហោះហើរពីទីក្រុងនានាដូចជា បាងកក ម៉ានីល និងចាកាតា ទៅកាន់ប្រទេសសិង្ហបុរីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift ស្នាក់នៅវិឡាប្រណិតលើទឹកដីអូស្ត្រាលី មួយយប់ជិត២ម៉ឺនដុល្លារឯណោះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


