អាជីព
ចំណុចសំខាន់ៗ ដែលមេដឹកនាំភាគច្រើននៅខ្វះ
គោលការណ៍គ្រឹះ នៃភាពជាអ្នកដឹកនាំល្អ មិនមែនជាវិទ្យាសាស្ត្រ តែជាសិល្បៈ។
គុណតម្លៃជាមូលដ្ឋាននៃភាពជាអ្នកដឹកនាំល្អ កំណត់ថាតើអ្នកពិតជាមានប្រសិទ្ធិភាពជម្រុញនិយោជិកឲ្យបំពេញការងារបានល្អនិងស្មោះត្រង់ចំពោះអង្គភាព?
អ្នកខ្លះថាមិនសំខាន់ ឲ្យតែមានលុយប្រើខ្មោចក៏បាន តែគេភ្លេចថានៅក្នុងគ្រោងការណ៍រយៈពេលវែង នៃគ្រប់អាជីវកម្មពាណិជ្ជកម្ម ទឹកចិត្តមនុស្សជំរុញជោគជ័យខ្លាំងជាង វែងឆ្ងាយជាងទឹកលុយ។
អ្នកដឹកនាំដ៏អស្ចារ្យត្រូវរៀនជានិច្ចរឿងប្រាំពីរយ៉ាងដូចខាងក្រោម ហើយរៀនជារៀងរាល់ថ្ងៃ៖
ស្វែងរកមធ្យោបាយដើម្បីលើកទឹកចិត្តបុគ្គលិក

ស្តាប់ទៅហត់ តែនេះជាភារកិច្ចហើយជាអទិភាព។ ការកំណត់ស្តង់ដារខ្ពស់សម្រាប់ទំនាក់ទំនងរវាងផលិតភាពនិងវិជ្ជាជីវៈទូទាំងអង្គភាពអាស្រ័យលើទឹកចិត្តដែលបុគ្គលិកមានឱ្យមកក្រុមហ៊ុននេះជាការពិត។
ប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈតែស្និទ្ធស្នាល
និយោជិកតែងត្រូវការ ការវាយតម្លៃចំពោះការអនុវត្តរបស់ពួកគេ។ អ្នកគ្រប់គ្រងដ៏ល្អត្រូវតែយល់ច្បាស់ពីវិធីវាយតម្លៃលើវឌ្ឍនភាព (មិនមែនចាប់កំហុស) ឲ្យបានត្រឹមត្រូវ។ ទំនាក់ទំនងល្អទូទាំងអង្គភាព ជម្រុញទឹកចិត្តបុគ្គលិកខ្លាំងជាងកេរ៍ឈ្មោះខាងក្រៅដែលអ្នកតែងតែខំកសាងបណ្តាញភ្លេចបុគ្គលិកខ្លួន។
ចំណាយក្នុងការអភិវឌ្ឍពួកគេ

តំឡើងប្រាក់ខែនិយោជិកមិនស្មនឹងឲ្យពួកគេបានរៀនទេ។ ចូរផ្តល់=jyពួកគេនូវឧបករណ៍ដែលចាំបាច់ សម្រាប់សិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលដើម្បីឈានដល់សក្តានុពលពេញលេញ ពេលនោះលុយចូលមកតាមឯង។
ធ្វើប្រតិភូកម្ម(ទម្លាក់អំណាច)នូវអ្វីដែលពួកគេអាចធ្វើបានធានាថា និយោជិកកាន់តែសប្បាយចូលរួមក្នុងការងារថែមឡើងជានិច្ច ។
បង្កើតភាពជាដៃគូជាមួយពួកគេ
ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាពួកគេជាផ្នែកមួយពិសេស គេនឹងទុកក្រុមហ៊ុននេះជាអាយុជីវិតរបស់គេ។ បណ្ដុះអារម្មណ៍ដែលរីករាយក្នុងការមកធ្វើការ ជាបរិស្ថានវិជ្ជមាននិងផលិតភាពជំនាញនិងទទួលបានជោគជ័យខ្ពស់។
កសាងស្ពាននៃការជឿទុកចិត្ត
រៀនទុកចិត្តបុគ្គលិករបស់អ្នក។ ការជឿទុកចិត្តបង្កើតបរិយាកាសការងារវិជ្ជមានប្រកបដោយសុវត្ថភាពជាមួយនឹងការទំនាក់ទំនងដោយបើកចំហនិងស្មោះត្រង់។ ជឿជាក់ថានិយោជិករបស់អ្នកនឹងបំពេញឬលើសគោលដៅរបស់អង្គភាពនៅពេលធ្វើការក្នុងបរិស្ថានប្រកបដោយផលិតភាពសុវត្ថិភាពនិងការគាំទ្រ។
ប្រែសម្រួល៖ ស្រស់
ចុចអាន៖និយាយភាសាអង់គ្លេសមិនប៉ិនដូចគេ? សាកតាមវិធីខាងក្រោមបាន
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


