Connect with us

អាជីព

ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

បានផុស

នៅ

​អ្នកណា​ក៏​ចង់បាន​ជោគជ័យ​ក្នុង​អាជីព ព្រោះ​អាជីព​ជា​ផ្នែក​សំខាន់​នៃ​ការរស់នៅ​ឯករាជ្យ ខ្លួន​ទីពឹង​ខ្លួន​ដែល​ជា​គុណ​តម្លៃ​ចម្បង​នៃ​ជីវិត​មនុស្ស​។​

​ចង់បាន​អាជីព ឬ មាន​វិជ្ជាជីវៈ​ជោគជ័យ​មួយ រយៈពេល​វែង ចូរ​ចាប់ផ្ដើម​ពិចារណា​លើ​ចំណុច​ទាំង​៥​ខាងក្រោម​៖

១ រក​មេដឹកនាំ​ដែល​ចេះ​ប្រើ​មនុស្ស​

Asian Businessmen shaking hands
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក្យ​ថា​ចេះ​ប្រើ​មនុស្ស ចូរ​កុំ​គិត​ទៅ​រក​ការ​ឲ្យ​លុយ ឬ​ពង្វក់​មនុស្ស​ឱ្យ​ចេះ​ខូច​កាច ព្រោះ​នៅ​ក្នុង​សិល្ប៍​វិធី​នៃ​ការដឹកនាំ​និង​គ្រប់គ្រង មេដឹកនាំ​ត្រូវ​ធានា​ថា ធនធាន​ចំណេះ ជំនាញ​និង​ទេពកោសល្យ​របស់​បុគ្គលិក​ត្រូវ​បាន​គេ​ស្គាល់ និង​ឈាន​ទៅ​ប្រើប្រាស់​ត្រូវ​ជំនាញ និង​យ៉ាង​ពេញលេញ មិន​ផ្អឹប​ទុកចោល​។​

​ចំណុច​នេះ​ហើយ​បានជា​មេដឹកនាំ​ត្រូវ​លំបាក​ក្នុង​ការ​ពូកែ​សង្កេត​ហើយ​ឈាន​ទៅ​ប្រើ​នូវ​ទ្រព្យសម្បត្តិ​បុគ្គលិកលក្ខណៈ​របស់​និយោជិក​ឲ្យ​មាន​តម្លៃ​។​

​អ្នកដឹកនាំ​ល្អ​តែង​ចំណាយ​ពេលវេលា​ដើម្បី​បំបែក​ភារកិច្ច​ជា​តូចៗ និង​បង្កើត​វិធី​ឱ្យ​ក្រុម​ទាំងមូល​សុទ្ធ​តែ​មាន​ចំណែក​ចូលរួម​។ ការ​ផ្ដល់​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំ​ចំណុចខ្លាំង​របស់​មនុស្ស​ម្នាក់ៗ​នឹង​ជំរុញ​ក្រុមការងារ​ឃើញ​ខ្លួនឯង​ថា ពួកគេ​ថា​ពួកគេ​ជា​នរណា​និង​គួរ​ធ្វើ​អ្វី ។​

២ មាន​វិន័យ​មាន​ក្រមសីលធម៌​ការងារ​រឹងមាំ

​វិន័យ​នៃ​ស្ថាប័ន​ដែលមាន​វប្បធម៌​ល្អ​មួយ មិនមែន​ផ្តល់​ជោគជ័យ ឬ​ផលប្រយោជន៍ ឱ្យតែ​ខាង​ក្រុមហ៊ុន​នោះទេ គឺជា​ជោគជ័យ​ដែល​ផ្តល់​មកដល់​ខ្លួន​យើង​ដែរ ម្ល៉ោះហើយ ក្រៅពី​រើស​មេដឹកនាំ ត្រូវ​រើស​ស្ថាប័ន​ទៀត​។ សកម្មភាព អាកប្បកិរិយា និង​ការងារ​នៃ​មនុស្ស​នៅ​ជុំវិញខ្លួន​យើង ងាយស្រួល​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អារម្មណ៍​នៃ​ជំរុញ​ទឹកចិត្ត ឬ​បាក់​ទឹកចិត្ត​ដូចគ្នា​។ ជាមួយគ្នា​នោះ​យើង​អាច​នឹងរង​ឥទ្ធិពល​ពី​ក្រុមការងារ​មិនល្អ ក្លាយទៅជា​អ្វីមួយ​ដែល​យើង​មិន​ចង់​។ ការរកបាន​ស្ថាប័ន​ដែលមាន​វប្បធម៌​កោតសរសើរ អាកប្បកិរិយា​រប​ស់បុ​គ្គ​លិ​ក​និង​មេដឹកនាំ​វិជ្ជមាន គ្រឹះ​នៃ​ក្រមសីលធម៌​ល្អ មាន​ផលិតភាព​រហ័ស បានន័យថា យើង​នេះ​កំពុង​កសាង​អនាគត​សម្រាប់​ខ្លួនឯង​។​

៣ បង្កើត​ទម្លាប់​កែលម្អ​ខ្លួនឯង​ជាជាង​ចង់ទៅ​កែ​អ្នកដទៃ​

​ការបង្កើត​អាកប្បកិរិយា​ល្អ ជា​ផែនការ​អទិភាព​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​។ កាល​យើង​នៅ​ក្មេង​យើង​មិនអាច​រើស​គ្រួសារ ឬ​រើស​ភូមិករ​ដែល​យើង​រស់នៅ​បានទេ​ព្រោះ​យើង​មិនអាច​ចេញមក​រស់នៅ​ឯកោ​។ តែ​ពេល​ពេញវ័យ​មានការ​ងារ​យើង​ត្រូវ​ចាក​ចែ​ញ​មក ហើយ​បន្សាំ​ខ្លួនឯង​ទៅនឹង​សង្គម​រស់នៅ​។ យើង​មិនអាច​រក្សា​ការ​ជេរ ឬ​ច្រណែន ឬ​ង​ង៉ក់​ឬអ្វី​ផ្សេងទៀត ដូច​កាលពី​នៅក្នុង​ការគ្រប់គ្រង​នៃ​ឳ​ពុក​ម្តាយ​ឡើយ​។ គ្រប់គ្នា​មិនអាច​រើស​ទី​កំណើត​បាន តែ​អាច​រើស​ទី​ដែល​ជីវិត​ខ្លួន​ចង់ទៅ​ដល់ តាមរយៈ​ការបង្កើត​ផែនការ​ជីវិត និង​ការចេះ​ផ្លាស់ប្តូរ​។ ការផ្លាសប្តូរ​ដែល​ជោគជ័យ ត្រូវធ្វើ​សន្សឹមៗ​ហើយ​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ល្អៗ បាន​ចូលរួមចំណែក​បង្ហាញ​គំនិត យុទ្ធសាស្ត្រ និង​ការ​ផ្តល់យោបល់​ដើម្បី​កែលំអ​មិន​ថា​នៅ​កន្លែងធ្វើការ​ឬ​ក្នុង​ជីវិត​គូ​។​

៤ ធ្វើជា​គំរូ​ល្អ​

​ប្រសិនបើ​យើង​ចង់​ជោគជ័យ​ក្នុង​ដំណើរការ​អាជីព ត្រូវតែ​ចិញ្ចឹមចិត្ត​រៀន​ធ្វើជា​គំរូ តាមរយៈ​អាកប្បកិរិយា​ដែល​យើង​កំពុង​ស្វែងរក​នៅក្នុង​ខ្លួន​អ្នកដទៃ ធ្វើ​វា​មុនគេ​សិន​ទៅ​។ និយាយ​ម្យ៉ាងទៀត​គឺ កុំ​គ្រាន់តែ​ពូកែ​និយាយ ព្រោះ​ការនិយាយ​ដែល​គ្មាន​ការពិត​ជាការ​អាម៉ាស់​។ ប្រសិនបើ​អ​យើង​ចង់អោយ​គ្រប់គ្នា​និយាយ​ការពិត ចូរ​ខ្លួនឯង​នេះហើយ​ទម្លាប់​និយាយ​ពី​ការពិត​សិន ។​

៥ ចាក​ចេញពី​មនុស្ស​អវិជ្ជមាន​

​ចាំ​ជានិច្ច​ថា ការនិយាយ​អវិជ្ជមាន មិនដែល​បង្កើត​អ្វីមួយ​វិជ្ជមាន​វិញ​ទេ មានតែ​បង្កើត​ការខាតបង់​និង​ជម្លោះ​។ ធម្មតា ការ​ជម្រុញ​ចិត្ត​ឬ​ដើរ​តាម​បំណងប្រាថ្នា ដែល​ចង់​ធ្វើការ​ងារ​ល្អ​មាន​ប្រភព​ចេញពី​កន្លែង​វិជ្ជមាន និង​មនុស្ស​វិជ្ជមាន ។ មនុស្ស​ជាច្រើន ចង់បាន​ល្អ​ដូច​យើង តែ​មិន​ចង់​ប្រឹងប្រែង​ទេ គេ​រើសយក​ការគិត​បែ​អវិជ្ជមាន​ធ្វើជា​លេស​នៃ​ភាពបរាជ័័យ​របស់​ពួកគេ​។ មនុស្ស​វិជ្ជមាន​តែង​ប្រើ​ប​សក្តានុពល​ពេញលេញ​របស់​ពួកគេ​ដែលជា​រឿយៗ​ត្រូវបាន​មើលឃើញថា អនុវត្ត​សម្តី​និង​ការតាំង​ចិត្ត​ប្រាកដប្រជា ហើយ​ពួកគេ​តែងតែ​មានឱកាស​ដើម្បី​រីកចម្រើន​បន្ថែមទៀត​មិន​ឈប់​ជាហេតុ​បណ្តាលឱ្យ​មនុស្ស​អវិជ្ជមាន​ងឿងឆ្ងល់​និង​វិកល​ព្រោះ​មិនអាច​ធ្វើតាម​បាន​។​

​ចាក​ចេញពី​ពួកគេ ជីវិត​អ្នកនឹង​ជោគជ័យ​!

​ប្រែសម្រួល ៖ ចម្រើន​តារា​

​ប្រភព ៖ fitsmallbusiness​

ចុចអាន៖មុន​ចង់​ជោគជ័យ ត្រូវ​កំណត់​សិន​ថា កត្តា​អ្វី​ធំ​បំផុត​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ?

ចុចអាន៖សិក្សាពី​មហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣១ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣៦ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម