KPT+
និយាយភាសាអង់គ្លេសមិនប៉ិនដូចគេ? សាកតាមវិធីខាងក្រោមបាន
ការសន្ទនាជាភាសាអង់គ្លេសមានសារៈសំខាន់ណាស់លើគ្រប់បរិបទនៃការងារនិងទំនាក់ទំនងបច្ចុប្បន្នព្រមទំាងទៅអនាគតកាល។
ក៏មានអ្នកដែលរៀនភាសាអង់គ្លេសបានល្អហើយ តែបែរជាមិនចេះនិយាយ ឬមិនចេះស្ដាប់ វាគ្មានប្រយោជន៍នោះទេ ថែមទំាងនាំឲ្យអ្នករៀននោះប្រែជាខ្ជិលហើយបោះបង់ចោល។
យ៉ាងណាកុំទាន់បោះបង់ចោលអី! យើងអាចអនុវត្តរបៀបនិយាយភាសាអង់គ្លេសឲ្យបានលឿនតាមជំហានងាយៗទាំងនេះ៖
ធ្វើត្រាប់តាមដដែលៗ
មានមនុស្សច្រើននាក់រៀនភាសាអង់គ្លេសដោយខំទន្ទេញឲ្យចាំបញ្ជីពាក្យ ឬបិទកាតពាក្យនៅកន្លែងផ្សេងៗដើម្បីងាយយល់និងចេះចាំ។ យ៉ាងណារបស់ទាំងអស់នេះមានប្រយោជន៍តាមវិធីផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ ហើយយើងក៏អាចរៀនសូត្រតាមបាន។ ប៉ុន្តែមនុស្សជាច្រើនតែងតែភ្លេចស្ដាប់ឡើងវិញ ឬអៀនមិនហ៊ាននិយាយសារដើមម្ដងទៀតនូវអ្វីដែលពួកគេបានរៀន។ ការសិក្សាបង្ហាញថា ការធ្វើត្រាប់តាមម្ដងហើយម្ដងទៀតគឺជាវិធីល្អបំផុតមួយក្នុងការពង្រឹងជំនាញភាសាទាំងនិយាយនិងយល់ច្បាស់ពីអត្ថន័យ។
ចៀសវាងរៀនតែពាក្យ
ការទន្ទេញចាំបញ្ជីពាក្យ និងកិរិយាស័ព្ទនឹងក្លាយជាជារឿងដ៏ធុញទ្រាន់ ពេលអ្នកមិនបានអនុវត្តនិយាយឃ្លាឬប្រយោគទេនោះ។ គិតអ្វីដែលអ្នកចង់និយាយ រួចសាកល្បងនិយាយមក ឬស្តាប់ប្រយោគអ្នកដទៃហើយថាតាមគេ ដោយកុំទាន់ខ្វល់រឿងវេយ្យាករណ៍ខុសឬត្រូវ។ រៀនបង្កើតប្រយោគដោយខ្លួនឯងសាមញ្ញៗដែលអ្នកជួបរាល់ថ្ងៃដូចជា ខ្ញុំចង់ញ៉ាំបាយ ឬខ្ញុំងងុយគេង ។ល។
អនុវត្តភ្លាមៗ

រៀនភា្លមអនុវត្តភ្លាម ហើយអនុវត្តរាល់ថ្ងៃនូវអ្វីដែលអ្នករៀននៅថ្ងៃនេះ។ ជារឿយៗខួរក្បាលនឹងស៊ាំឲ្យអ្នកក្លាយជាអ្នកអាន សរសេរ ស្ដាប់ និងនិយាយបានល្អជាក់ជាមិនខាន។ ទោះបីជាពាក្យ ឬឃ្លា ឬប្រយោគក្ដី ត្រូវប្រាកដថាអ្នកថាតាម សរសេរតាម និងស្ដាប់ជានិច្ចក្រោយពេលអ្នកបញ្ចប់ការសិក្សារបស់ខ្លួន។
រៀននិយាយឲ្យបានច្រើន
ឧស្សាហ៍ស្ដាប់គេនិយាយ ហើយរៀននិយាយតាមការសង្កត់សម្លេងរបស់គេ។ រៀននិយាយឲ្យច្រើនតាមដែលអាចធ្វើទៅបាន ដោយកុំខ្លាច កុំអៀន ហើយចាំស្ដាប់មើលថាគេអាចយល់ពីអ្នកប៉ុណ្ណា។ ម្យ៉ាងទៀតរៀនអានអត្ថបទអង់គ្លេសងាយៗ និងថតសម្លេងទុកហើយស្ដាប់ខ្លួនឯងថា តើអ្នករីកចម្រើនយ៉ាងណាខ្លះ។
មើលឃើញអ្វីក៏ដោយចូរគិតវាជាភាសាអង់គ្លេស
ការសិក្សាតាមរយៈវត្ថុមើលឃើញមានឥទ្ធិពលរំឭកអ្នកពីពាក្យដែលធ្លាប់បានរៀន និង មិនងាយភ្លេចវាឡើយ។ ជួនកាលអ្នកអាចរករូបភាពពីវាក្យស័ព្ទដែលទើបរៀនរួចមកបិទនៅក្បែរៗអ្នក ដើម្បីងាយឃើញ ហើយពេលអ្នកក្រឡេកទៅរូបភាពពេលណាអ្នកអាចចងចាំពាក្យទាំងនោះ។ ប៉ុន្តែអ្នកអាចជ្រើសរើសកត់ត្រាដាក់សៀវភៅដោយគូរជារូបក៏ល្អដែរ។
រៀបរាប់ពីជីវិតជាភាសាអង់គ្លេស
ការ៉ាយរ៉ាប់ពីប្រវត្តិ និងរៀបរាប់រឿងរ៉ាវផ្សេងទៀតពាក់ព័ន្ធនឹងខ្លួនយើង ជាវិធីមាន ប្រយោជន៍សម្រាប់ការរៀនសូត្រដោយមិនចាំបាច់រកនឹកច្រើនឡើយ។ អ្នកអាចចាប់ផ្ដើមដោយការណែនាំខ្លួនអ្នក ឬប្រាប់ពីការចងចាំ និងបទពិសោធន៍របស់អ្នកជាដើម។
រៀនច្រៀងចម្រៀងបរទេស

វិទ្យាសាស្រ្តបង្ហាញថា ខួរក្បាលរបស់យើងចូលរួមជាមួយតន្រ្តីដ៏សកម្មនៅពេលអ្នកដំណើរការភាសា។ សិស្សដែលតែងតែស្ដាប់តន្ត្រីជាភាសាអង់គ្លេសច្រើនតែមានជំនាញបញ្ចេញសំឡេងបានល្អជាង និងយល់ពីអ្នកនិយាយផ្សេងទៀតងាយផងដែរ។ ការរៀនច្រៀង ធ្វើឲ្យភាសាអង់គ្លេសកាន់តែមានលក្ខណៈធម្មជាតិ។ ការច្រៀងគឺជាវិធីដ៏ល្អដើម្បីធ្វើឲ្យអារម្មណ៍ល្អនិងបង្កើនភាសាអង់គ្លេសរបស់អ្នកក្នុងពេលតែមួយ។ យូរៗទៅអ្នកអាចស្ទាត់ទាំងនិយាយនិងច្រៀងដោយមិនដឹងខ្លួន។
យល់ពីគោលបំណងរបស់ខ្លួន
អ្នករៀនភាសាអង់គ្លេសអាចមានមូលហេតុផ្សេងគ្នាក្នុងការរៀនដោយមានអ្នកខ្លះថា ពួកគេរៀនព្រោះចង់បានឱកាសការងារល្អឬរកការងាបាននៅក្រៅប្រទេស។ អ្នកខ្លះដោយសារមានដៃគូនិយាយភាសានេះ រីឯអ្នកខ្លះទៀតដោយសារចង់រស់នៅបរទេស ឬមូលហេតុច្រើនផ្សេងទៀត។ មិនថាមូលហេតុអ្វីទេ សូមកុំខ្វល់ពីវា គិតតែម្យ៉ាងទៅថា អ្នករៀនភាសានេះដើម្បីទំនាក់ទំនងឲ្យយល់គ្នាមិនមែនដើម្បីឲ្យល្អឥតខ្ចោះទេ។ ដូច្នេះកុំគិតខ្វល់ពេកថាខ្លួននិយាយភាសាអង់គ្លេសមិនពិរោះឬមិនល្អដូចអ្នកដទៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ ef.com
ចុចអាន៖មេរៀន ៥ ពីអ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?