ជីវិតកម្សាន្ដ
ឪពុក Hailey បង្ហោះសារចម្លែក ខណៈអ្នកគាំទ្រគិតថា អាចមានរឿងកើតឡើងលើគូស្នេហ៍ Justin
កាលពីថ្ងៃពុធ ឪពុករបស់ Hailey គឺលោក Stephen Baldwin បានចែករំលែកការបង្ហោះជាសាធារណៈសុំការអធិស្ឋានសម្រាប់កូនប្រសារ Justin និងកូនស្រី ដែលទំនងជាសារមួយបង្កឲ្យអ្នកគាំទ្រចូលរួមទស្សទាយពីចំណងអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះ។
បន្ទាប់ពីពីឪពុករបស់តារាម៉ូដែលរូបនេះ បានបង្ហោះសារចម្លែកមួយលើបណ្ដាញសង្គម ក្រោយមកទស្សនិកស្រាប់តែឃើញគូស្នេហ៍ Bieber បានបង្ហាញខ្លួនជាសាធារណៈម្តងទៀត ដោយ Hailey ពាក់អាវយឺតពណ៌លឿង និងខោខូវប៊យធំ ចំណែក Justin ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងមួកគ្របក្បាល។

អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងចំណងស្នេហ៍របស់គូស្នេហ៍តារាបរទេសនោះគឺអ្នកគាំទ្រគិតថាពួកគេអាចនឹងមានជម្លោះឬពាក់ព័ន្ធនឹងការមានកូនជាក់ជាមិនខានទេ។ លើសពីនេះទៀតដែរ សារចម្លែកដែលឪពុករបស់ Hailey បង្ហោះ ប្រហែលជាចង់បួងសួងឲ្យកូនស្រីរបស់គាត់ ព្រោះនាងអាចនឹងមានផ្ទៃពោះនៅពេលនេះ ហើយបើដូច្នេះមែនពិតជាល្អណាស់ ព្រោះប្ដីប្រពន្ធមួយគូនេះបានរៀបការជាច្រើនឆ្នាំមកហើយ។
ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែការចូលរួមទស្សទាយរបស់អ្នកគាំទ្ររបស់គូស្នេហ៍ Justin និងភរិយា Hailey ប៉ុណ្ណោះ! រឿងរ៉ាវយ៉ាងណាទៀតនោះ អ្នកគាំទ្រមានតែរង់ចាំស្ដាប់ការបកស្រាយ ឬបង្ហោះបញ្ចាក់ពីប្ដីព្រពន្ធតារាចម្រៀងនោះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វីលីពីន ឲ្យស៊ើបអង្កេតលើកិច្ចសន្យាប្រគំតន្ត្រីរបស់ Taylor Swift នៅសិង្ហបុរីផ្ដាច់មុខ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


