ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ដាក់ចេញវិធានការ ៥ ចំណុច ដើម្បីផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញវិធានការ ៥ ចំណុច ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទ ដើម្បីផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ រក្សាបាននូវការជឿទុកចិត្ត និងការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។

នៅក្នុងឱកាសជួបប្រជុំ និងសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងអង្គភាពផ្តល់សេវាសុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ១ មីនា នៅទីស្ដីការក្រសួង លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិធានការ ៥ ចំណុច រួមមាន ៖ ១-ការគ្រប់គ្រងមន្ទីរពេទ្យជារួម ,២-កិច្ចការដឹកនាំពិនិត្យ និងតាមដានគុណភាពសេវាថែទាំ និងព្យាបាល រាប់ទាំងសេវាសង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភព និងសង្គ្រោះទារកភ្លាមៗ ,៣-កិច្ចការប្រើប្រាស់ និងថែទាំសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងការវិនិយោគ អភិវឌ្ឍន៍បន្ថែម ,៤-ការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញ រួមមានការគ្រប់គ្រងបុគ្គលិក និងការងាររដ្ឋបាលទូទៅ ការពង្រឹងគុណភាពការទំនាក់ទំនងសាធារណៈ និង ៥-ការងារអធិការកិច្ច កំណែទម្រង់ សំដៅប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពលើគ្រប់ទិដ្ឋភាពគ្រប់គ្រង និងដឹកនាំ ជាដើម។

លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល យកវិធានការទាំង ៥ ចំណុចនេះ ទៅអនុវត្តដើម្បីរក្សាបានការជឿទុកចិត្ត និងការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់នូវគោលបំណងដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅមានសេសសល់ ឬអាចនឹងកើតមាន និងចែករំលែកនូវវឌ្ឍនភាពរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ កម្រិតថ្នាក់ជាតិក្នុងការធានាឱ្យបានការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សក្ដិសិទ្ធិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅរកការគ្របដណ្ដប់សុខភាពជាសកល៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


