ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តរកឃើញវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទទៀតឈ្មោះ Fin-796H
ក្រុមអ្នកវិទ្យាសាស្ត្រហ្វាំងឡង់ បានអះអាងអំពីការរកឃើញវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានកំឡាយដូចគ្នាទៅនឹងពូជវីរុសដែលកំពុងបង្កបញ្ហាដទៃទៀត។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ វីរុសដែលគេឲ្យឈ្មោះជាបណ្តោះអាសន្នថា Fin-796H ទើបតែត្រូវបានគេរកឃើញមួយករណីប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកជំនាញទទួលស្គាល់ថា ពួកគេមិនដឹងច្បាស់ទេថាតើវារីករាលដាលយ៉ាងដូចម្តេច។
ហ្វាំងឡង់បាននិយាយថា វីរុសនេះ ទំនងជាមិនមែនលេចឡើងនៅទីនោះទេ ដោយសារតែអត្រាឆ្លងទាបរបស់ប្រទេស។

អ្នកស្រាវជ្រាវហ្វាំងឡង់ដែលរកឃើញវីរុសនេះ បាននិយាយថា វីរុសនេះមានកំឡាយដូចទៅនឹងអ្វីដែលគេឃើញនៅក្នុងអម្បូរបំប្លែងខ្លួន Kent និងអាហ្វ្រិកខាងត្បូង។
ពួកគេមិនបានបង្ហាញថាតើកំឡាយនោះជាអ្វីទេ ប៉ុន្តែពួកគេគិតថា វីរុសនេះប្រហែលជាមិនងាយឆ្លងឬធន់នឹងភាពស៊ាំឡើយ។

អ្នកវិទ្យាសាស្ត្រអង់គ្លេសបានទទូចថា ការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីនេះ មិនមែនជាហេតុផលដើម្បីបង្កការភិតភ័យទេ។ វេជ្ជបណ្ឌិត Simon Clarke អ្នកស្រាវជ្រាវនៃជំងឺឆ្លងនៅសកលវិទ្យាល័យ Reading បានប្រាប់ MailOnline ថា “មិនទាន់មានភស្តុតាងណាមួយ ដែលត្រូវព្រួយបារម្ភឡើយ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះវីរុសបំប្លែងខ្លួនថ្មីមួយទៀត ទោះវ៉ាក់សាំងក៏មិនខ្លាច
ចុចអាន៖ ក្រុមអ្នកវិទ្យាសាស្រ្ត WHO អះអាងថា ជំងឺកូវីដ១៩អាចមានប្រភពពីក្បាលជ្រូក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


