Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីកំពុងជួសជុលចាក់អ៊ុតកៅស៊ូផ្លូវ លេខ៨៦,៦១ និងផ្លូវលេខ៩០ក្នុងមូលដ្ឋានខណ្ឌដូនពេញ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដំណើរការជួសជុលចាក់អ៊ុតកៅផ្លូវលេខ៨៦ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ ៦១ និងជួសជុលផ្លូវ ៦១ ដល់ផ្លូវលេខ៩០ និងផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ក្នុងសង្កាត់ស្រះចក កំពុងដំណើរការជួសជុលជង្ហុកសំបុកមាន់ដោយចាក់អ៊ុតកៅស៊ូឱ្យមានសោភ័ណ្ឌភាពឡើងវិញងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យថា៖ អនុវត្តតាមការណែនាំពីលោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការជួសជុលចាក់អ៊ុតកៅផ្លូវលេខ៨៦ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦១ និងជួសជុលផ្លូវលេខ៦១ដល់ផ្លូវលេខ៩០និងផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញក្នុងសង្កាត់ស្រះចក ដែលទទួលរងការខួចខាតដោយជង្ហុកសំបុកមាន់ ដើម្បីធ្វើយ៉ាងណាឱ្យផ្លូវទាំងនេះមានសោភ័ណ្ឌភាពឡើងវិញងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរបន្តថា៖ ការងារជួសជុលផ្លូវជង្ហុក សំបុកមាន់ដោយចាក់អ៊ុតកៅស៊ូឡើងវិញនេះត្រូវធ្វើនៅតំបន់ផ្សេងទៀតក្នុងរាជធានីភ្នំពេញឱ្យរួចរាល់មុនរដូវភ្លៀងមកដល់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃ​ក្រសួងព័ត៌មាន​ណាម្នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ នឹង​ពាក់ព័ន្ធគ្រឿងញៀនទេ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ៣ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៦ ម៉ោង មុន

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

Sokha Hotels

ព័ត៌មានពេញនិយម