ជីវិតកម្សាន្ដ
សុខ ស្រីម៉ុច ស្នើឲ្យយុវជនខ្មែរគាំទ្រលើកតម្កើនវិស័យសិល្បៈ និងភាពយន្តខ្មែរ
ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរ តារាសម្តែង និងចម្រៀងកញ្ញា សុខ ស្រីម៉ុច បានចេញមុខមកអំពាវនាវដល់មហាជនក៏ដូចជាយុវជនខ្មែរត្រូវចូលរួមការគាំទ្រចំពោះវិស័យភាពយន្តជាតិឲ្យបានផុលផុស ខណៈបច្ចុប្បន្នលំហូរនៃភាពយន្តបរទេសកំពុងមានការប្រកួតប្រជែង។

តារាស្រីកញ្ញា សុខ ស្រីម៉ុច បានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងថា «ខ្ញុំសូមស្នើដល់បងប្អូនមហាជនខ្មែរត្រូវចូលរួមគាំទ្រលើស្ទួយវិស័យភាពយន្តខ្មែរយើងឲ្យបានច្រើនជាងការគាំទ្រភាពយន្តបរទេសដែលជាប្រទេសជិតខាងហើយម្យ៉ាងទៀតក៏អំពាវនាវឲ្យមានការកាត់បន្ថយការនាំចូល ឬចាក់បញ្ចាំងភាពយន្តបរទេសដើម្បីឲ្យភាពយន្តរបស់ខ្មែរកាន់តែមានការគាំទ្រច្រើនថែមទៀត»។
កញ្ញា សុខ ស្រីម៉ុច បាននិយាយទៀតថា អ្វីដែលជាការព្រួយបារម្ភនោះ គឺយុវជនខ្មែរមួយចំនួនហាក់មិនសូវជាមើលឃើញពីតម្លៃភាពយន្តក្នុងស្រុកទេដោយបងប្អូនខ្លះងាកទៅគាំទ្រតែភាពយន្តរបស់ប្រទេសជិតខាង ដូច្នេះទើបនាងបានចេញមកស្នើរដោយទទូចឲ្យចូលរួមគាំវិស័យភាពយន្តរបស់ខ្មែរដែលផលិតករខិតខំកន្លងមក។

គួរកត់សម្គាល់ថា តារាសម្ដែង និងចម្រៀងកញ្ញា សុខ ស្រីម៉ុច ឬ ទេព ស្រីម៉ុច បច្ចុប្បន្នត្រូវគេមើលឃើញថា ថ្វីត្បិតនាងមានភាពមមាញឹកការងារច្រើនទាំងអាជីពសិល្បៈ និងផ្ទាល់ខ្លួនបន្តិចក្តី តែបើនិយាយពីរូបសម្រស់កាន់តែស្អាតផូរផង់ជាងមុន ស្របពេលដែលជីវិតរបស់នាងក៏មានលទ្ធភាពឡូយឆាយបើធៀបនឹងមិត្តភក្តិរួមអាជីពសិល្បៈ៕
អត្ថបទៈ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


