កីឡា
ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ
កាលពីថ្ងៃចន្ទ នៅលីគកំពូលតួកគី Super Lig ក្លិប Fenerbahce កំពុងពិចារណាដកខ្លួនចេញពីក្របខ័ណ្ឌកំពូលរបស់ប្រទេស បន្ទាប់ពីកីឡាករមួយចំនួនរបស់ពួកគេត្រូវបានវាយប្រហារដោយអ្នកគាំទ្ររបស់ក្លិប Trabzonspor ក្រោយពីការទទួលជ័យជម្នះក្រៅដីកាលពីចុងសប្តាហ៍កន្លងទៅ។

អ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន ហើយបានឈ្លោះប្រកែកជាមួយកងកម្លាំងសន្តិសុខ និងកីឡាកររបស់ Fenerbahce បន្ទាប់ពីក្រុមរបស់ពួកគេបានចាញ់ ៣-២ កាលពីថ្ងៃអាទិត្យនៅក្នុងឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងលីគដែលត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាសក្នុងរដូវកាលនេះ។
ក្លិប Fenerbahce នឹងបើកកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី២ ខែមេសា ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តកាលពីថ្ងៃចន្ទ។

ចំណុចរបៀបវារៈរួមមានការវាយតម្លៃលើសកម្មភាពដែលត្រូវអនុវត្តបន្ទាប់ពីឧប្បត្តិហេតុ “រួមទាំងការដកក្រុមធំរបស់យើងចេញពី Super Lig” សេចក្តីថ្លែងការណ៍របស់ក្លិប។
ប្រធាន FIFA លោក Gianni Infantino បានថ្កោលទោសឧបទ្ទវហេតុនេះ នៅព្រឹកថ្ងៃចន្ទ ដោយនិយាយថា អំពើហិង្សាក្នុងការប្រកួត Super Lig គឺ “មិនអាចទទួលយកបាន”។

Fenerbahce ឈរនៅលេខរៀងទី២ ក្នុងតារាងមាន៧៩ពិន្ទុ ពី៣០ប្រកួត តាមពីក្រោយក្រុម Galatasaray ចំនួន ២ពិន្ទុ និងនាំមុខក្រុមលេខ៣ Trabzonspor ចំនួន ៣០ពិន្ទុ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


