ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្ត៣ប្រទេស នឹងជួបប្រជុំគ្នាលើកដំបូង នៅ សេតវិមាន ដើម្បីរកវិធីទប់ទល់ចិន
តាមការឲ្យដឹងពីសេតវិមាននៅថ្ងៃអង្គារទី១៩ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង ជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន នៅថ្ងៃទី១១ខែមេសាខាងមុខ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមពង្រឹងសម្ព័ន្ធភាព ដើម្បីទប់ទល់ប្រទេសចិន។

ជំនួបរបស់លោក Biden ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅសេតវិមាន គឺជាជំនួបថ្មីមួយទៀត ដែលអាមេរិករៀបចំឡើងជាមួយសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិក។
ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre និយាយថា “ថ្នាក់ដឹកនាំទាំង៣ នឹងជំរុញភាពជាដៃគូត្រីភាគី ដែលបង្កើតឡើងផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនៃមិត្តភាព រួមទាំងចក្ខុវិស័យចែករំលែកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ”។

សហរដ្ឋអាមេរិក បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានតំបន់អាស៊ីប៉ាស៊ីហ្វិកដោយសេរី ចំពេលប្រទេសចិនបង្កើនឥទ្ធិពលរបស់ខ្លួន ជាពិសេសលើការទាមទារដែនអធិបតេយ្យ ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង។
ជុំវិញភាពតានតឹងជាមួយចិននេះដែរ, ជប៉ុន និងហ្វីលីពីន បានគូសបញ្ជាក់កាលពីខែវិច្ឆិកាឆ្នាំ២០២៣ថា ភាគីទាំងពីរ នឹងចាប់ផ្តើមកិច្ចចរចាសម្រាប់កតិកាសញ្ញាការពារជាតិ ដែលអនុញ្ញាតឲ្យពួកគេដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមក។

ងាកទៅជំនួបនៅឯសេតវិមានឯណោះវិញ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិយាយថា ក្រោយកិច្ចប្រជុំត្រីភាគី លោក Biden នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកមួយទៀត ជាមួយលោក Marcos ដើម្បីបញ្ជាក់ជាថ្មី អំពីចំណងសម្ព័ន្ធភាពដែកថែបរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida នឹងទៅដល់សេតវិមានមុនមួយថ្ងៃ ពោលគឺនឹងទៅដល់នៅថ្ងៃទី១០ខែមេសា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលប្រកាសរួចហើយ។

ពាក់ព័ន្ធទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងម៉ានីល, កាលពីឆ្នាំមុន លោក Kishida បានក្លាយជាមេដឹកនាំជប៉ុនដំបូងគេ ដែលធ្វើទស្សនកិច្ចហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៧។
ក្នុងប្រវត្តិសាស្រ្ត ជប៉ុន បានឈ្លានពាននិងដាក់អាណានិគមលើហ្វីលីពីន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប៉ុន្តែចាប់តាំងពីពេលនោះមកប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធដោយសារតែវិស័យពាណិជ្ជកម្មនិងការវិនិយោគ ហើយថ្មីៗនេះ ភាគីទាំងពីរថែមទាំងពួតដៃគ្នា ទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Blinken ទៅដល់ហ្វីលីពីន ចំពេលភាពតានតឹងនៅសមុទ្រចិនខាងត្បូង ឡើងកម្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


