ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល៖ ធានាគុណភាពមន្ត្រី ជាការធានានូវគុណភាពក្នុងវិស័យសុខាភិបាលទាំងមូល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងទៅលើគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺជាកត្តាដ៏សំខាន់ដើម្បីធានាបានថា គុណភាពនៃវិស័យសុខាភិបាលរបស់កម្ពុជានឹងកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនថែមទៀត។

សម្ដេចធិបតី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លើយតបនឹងការពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺត្រូវផ្ដោតលើការបណ្ដុះបណ្ដាល ការរើសមន្ត្រីចូលបម្រើការងារ ទាំងមន្ត្រីសុខាភិបាលថ្មី និងទាំងមន្ត្រីដែលមានស្រាប់ ដែលអាចទាញពីប្រភពខាងក្រៅ។
សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ធានាគុណភាពមន្ត្រីសុខាភិបាល គឺធានាគុណភាពដល់វិស័យសុខាភិបាល យើងនិយាយអំពីរឿងសម្ភារៈ គ្រឿងបំពាក់ ឧបករណ៍ នេះជាកត្តាសំខាន់ តែបើគ្មានមនុស្សទេ យើងទៅមិនរួចទេ»។

សម្ដេចនាយករដ្ឋមន្ត្រី បន្តថា មនុស្សនេះហើយ ជាកត្តាយ៉ាងសំខាន់ ហើយនៅក្នុងអាណត្តិនេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំរូបមន្តយ៉ាងណាឱ្យមានភាពបត់បែន និងធានានូវប្រសិទ្ធភាពតែម្ដងក្នុងវិស័យសុខាភិបាល។ សម្ដេច សង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវតែបន្តជំរុញ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាគុណភាពវិស័យសុខាភិបាល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


