ព័ត៌មានជាតិ
ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសបដិសេធការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវជុំវិញការបើកប្រាក់ឈ្នួលដល់កម្មករនិយោជិតនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រសួងការងារបន្ថែមថាកន្លងមកនេះ មានការបំផុសបំផុលនិងបំផ្លើសព័ត៌មាន ជំរុញឱ្យកម្មករនិយោជិតមកបើកប្រាក់ឈ្នួលលើកទី២ខែចុងក្រោយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ បច្ចុប្បន្ននេះ ក្រសួងបានទទួលដីការក្សាការពារ ហើយសាលាដំបូងរាជធានីភ្នំពេញក៏កំពុងបំពេញនីតិវិធីលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុន ដើម្បីបានថវិកាសម្រាប់ទូទាត់ជូនកម្មករនិយោជិត។
ទន្ទឹមនឹងនេះក្រោយពេលដែលតុលាការបញ្ចប់នីតិវិធី និងលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុនរួចរាល់ហើយ ក្រសួងនឹងប្រកាសជាសាធារណៈឱ្យបងប្អូនកម្មករនិយោជិត មកបើកបា្រក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ទោះបីជាថ្ងៃឈប់សម្រាកក៏មន្រ្តីក្រសួងបម្រើការងារជូនដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បុគ្គលទាំងឡាយ ដែលមានបំណងចង់ជួយដល់កម្មករនិយោជិតពិតប្រាកដនោះ គួរតែផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងត្រូវតែយល់អំពីនីតិវិធីនៃការលក់ឡៃឡុង ជៀសវាងការផ្តល់ព័ត៌មានខុស បង្កើតឱ្យមានការយល់ច្រឡំ ឬសកម្មភាពមិនត្រឹមត្រូវណាមួយ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ