ព័ត៌មានជាតិ
ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៣៨ ៧៥០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណ៌)។ នេះបើតាមការឱ្យដឹងរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោងកែលម្អឧបករណ៍តន្ត្រីបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការ អប់រំកម្រិតខ្ពស់ ក៏ដូចជា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ គម្រោងដែលចុះហត្ថលេខានេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ៣៨ ៧៥០ ដុល្លារអាមេរិក ទៅដល់សាលាមធ្យមវិចិត្រសិល្បៈ ក្នុងគោលបំណងដំឡើងឧបករណ៍តន្ត្រីបុរាណខ្មែរចំនួន ១៥ប្រភេទ សរុប២៤គ្រឿង។ លោកថា ដោយយសារកង្វះខាតឧបករណ៍តន្ត្រីបុរាណ សាលាមធ្យមវិចិត្រសិល្បៈបាន និងកំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាល យុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្ត្រីបុរាណទាំងនេះបាន។

ជាមួយការដំឡើងឧបករណ៍ថ្មី លោក អ៊ូអិណុ អាត់ស៊ូស៊ី រំពឹងថា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និងហាត់សមឧបករណ៍តន្ត្រីបុរាណខ្មែរទាំងនោះ ហើយនឹងអាចពង្រីក ក៏ដូចជា បន្តវប្បធម៌ខ្មែរទៅថ្ងៃអនាគត។
លោកឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា គម្រោងនេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជា ធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោកថា ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិតតាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ ដែលរួមមាន ជំនួយឥតសំណងគូសាណូណ៌ទាំងពីរទម្រង់ គឺជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។

គួរជម្រាបថា គម្រោងទ្រង់ទ្រាយតូចវប្បធម៌ “គូសាណូណិ” របស់ប្រទេសជប៉ុន បានរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជា ការអភិរក្សបេតិកភណ្ឌវប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើសកម្មភាពនៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


