ព័ត៌មានជាតិ
លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តភារកិច្ចធ្វើយ៉ាងណា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងការលេងល្បែងប្រជាប្រិយ និងដើរលេងឱ្យបានល្អប្រសើរបំផុតក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី ។

ការណែនាំនេះ ធ្វើនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសលោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំផែនការចូលរួមអបអរសាទរចូលឆ្នាំថ្មី និងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋសម្រាប់ឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះ ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីសង្ក្រាន្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំថោះ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំរោង ទៅតាមទីកន្លែង និងរមនីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរ និងបង្កលក្ខណៈ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្សសប្បាយរីករាយ និងរក្សាបាននូវអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរ ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

លោកថា ត្រូវមានការដឹកនាំ រៀបចំតុបតែង កែលម្អ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមផ្លូវសាធារណៈ តាមគេហដ្ឋាន និងតាមមន្ទីរ-អង្គភាព ក្រុង ស្រុក ឃុំ-សង្កាត់ គ្រឹះស្ថានសាធារណៈ វត្តអារាម និងដឹកនាំរៀបចំលេងល្បែងប្រជាប្រិយនៅតាមកន្លែងកម្សាន្តតាមរមណីយដ្ឋាននានា ឬទីតាំងដែលបានរៀបចំ ជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងប្រពៃណីជាតិ ដូចជា ល្បែងស៊ីសង ជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ ។ល។ ម្យ៉ាងទៀត គណៈកម្មការក្រោមឱវាទ ត្រូវណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជននានា ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកភ្លើងពណ៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងឲ្យបានច្រើនផងដែរ។

ដោយឡែក រដ្ឋបាលក្រុង ស្រុក អភិបាលខេត្ត បានសំណូមពរឱ្យមានការផ្សព្វផ្សាយ និងណែនាំឱ្យប្រជាពលរដ្ឋ តាមវត្តអារាមឲ្យមានការប្រុងប្រយ័ត្នបញ្ហាអគ្គីភ័យ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្កលក្ខណៈល្អប្រសើរតាមទីកន្លែងកំសាន្តនានា ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


