ព័ត៌មានជាតិ
អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍
អ្នកជំនាញអន្តរជាតិនៃអង្គការ OECD បានចែករំលែកបទពិសោធដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ដើម្បីជាការជំរុញនូវការគ្រប់គ្រងស្ថាប័នស្អាតស្អំ អភិបាលកិច្ចល្អ និងសុចរិតភាព។

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារសិក្សាស្រាវជ្រាវ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំបទឧទ្ទេសនាមក្រោមប្រធានបទ «ទំនាស់ផលប្រយោជន៍-Conflict of Interest» ដោយមានការធ្វើបទបង្ហាញដោយអ្នកជំនាញការមកពីអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) តាមរយៈប្រព័ន្ធអនឡាញ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសជាសមាជិកចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ អង្គការនេះ គឺជាវេទិកាដែលប្រទេសជាសមាជិកបានប្តេជ្ញាចិត្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារ ដោយផ្តល់នូវវេទិកាមួយ ដើម្បីប្រៀបធៀប និងចែករំលែកបទពិសោធ គោលនយោបាយ ស្វែងរកចម្លើយចំពោះបញ្ហាទូទៅ កំណត់ការអនុវត្តល្អៗ និងសម្របសម្រួលគោលនយោបាយក្នុងស្រុក និងអន្តរជាតិរបស់សមាជិកខ្លួន។

ដូច្នេះ តាមរយៈបទឧទ្ទេសនាមពេលនេះដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ គឺមានគោលបំណងដើម្បីចែករំលែកបទពិសោធ និងការអនុវត្តល្អៗរបស់ OECD ក៏ដូចជាប្រទេសសមាជិករបស់ OECD ពាក់ព័ន្ធនឹងការគ្រប់គ្រងទំនាស់ផលប្រយោជន៍។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ «ការគ្រប់គ្រងទំនាស់ផលប្រយោជន៍» គឺជាប្រធានបទមួយដ៏សំខាន់សម្រាប់ការជំរុញនូវការគ្រប់គ្រងស្ថាប័នស្អាតស្អំ ការជំរុញអភិបាលកិច្ចល្អ និងសុចរិតភាព ជាដើម ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ