ព័ត៌មានអន្ដរជាតិ
អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំដកអគារមួយខ្នងទុកឲ្យកូនស្រី
ប្រធានក្រុមហ៊ុន Van Thinh Phat និងជាអតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan បានអង្វរករសុំឲ្យតុលាការដកហូតអគារមួយខ្នងនៅវិថី Nguyen Hue ក្នុងទីក្រុងហូជីមិញចេញពីបញ្ជីសំណង ដោយលើកអង្គហេតុថាជាទ្រព្យសម្បត្តិរបស់កូនស្រី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ។

អគារដែលលោកស្រី Truong My Lan ស្នើសុំឲ្យតុលាការដកចេញពីបញ្ចីសំណងនេះត្រូវបានជួលដោយធនាគារ Saigon Commercial Bank (SCB) ធ្វើជាទីស្នាក់ការកណ្តាលរបស់ខ្លួន ហើយអតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំរូបនេះក៏បានខ្នះខ្នែងដោះស្រាយបញ្ហាទាំងប៉ុន្មានទាំងខ្លួននៅក្នុងគុក ជាពិសេសគឺការចរចាជាមួយវិនិយោគិនបរទេសដើម្បីបញ្ចូលលុយ ១ ពាន់លានដុល្លារទៅក្នុងធនាគារ SCB ។
លោកស្រីបានស្នើសុំដកអគារមួយខ្នងដែលជួលដោយធនាគារ SCB នៅផ្លូវ Nguyen Hue នៃទីក្រុងហូជីមិញ ប្រគល់ជូនកូនស្រីរបស់លោកស្រីវិញ ដោយសារតែនេះគឺជាអំណោយសម្រាប់កូនស្រីសំណព្វចិត្តរបស់លោកស្រី ស្របពេលដែលជាង ១ ឆ្នាំមកនេះ ធនាគារមិនបានបង់ថ្លៃជួលនោះទេ ហើយអគារនោះក៏មិនទាន់រុះរើនៅឡើយដែរ ។ មិនតែប៉ុណ្ណោះ លោកស្រី Lan ក៏បានស្នើសុំឲ្យផ្ទះវីឡាចាស់មួយខ្នងនៅសង្កាត់លេខ ៣ ប្រគល់ទៅក្រុមគ្រួសារវិញផងដែរ ដើម្បីឲ្យពួកគេរក្សាទុកជាទ្រព្យសម្បត្តិបុរាណរបស់វៀតណាម ។

ទន្ទឹមនោះ លោកស្រី Lan ដែលរងការកាត់ទោសប្រហារជីវិតបានលើកឡើងទៀតថា ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសនោះ គឺមានសាច់ប្រាក់ចំនួន ៣០០ ពាន់លានដុង (១២.១១ លានដុល្លារ) ដែលម្តាយរបស់លោកស្រីបន្សល់ទុកឲ្យក្រុមគ្រួសារ ហើយលោកស្រី Lan ចង់ផ្ទេរលុយនេះទៅឲ្យកូនស្រី និងក្មួយស្រីម្នាក់ទៀតឈ្មោះ Truong Hue Van ដែលកំពុងស្ថិតក្នុងការកាត់ទោសដូចគ្នា ដើម្បីអាចឲ្យនាងអាចប៉ះប៉ូវប្រាក់ខាតបង់ទាំងនោះបាន ។
កាលពីថ្ងៃទី១៩ ខែមីនា រដ្ឋអាជ្ញាបានស្នើសុំការកាត់ទោសប្រហារជីវិតប្រធានក្រុមហ៊ុន Van Thinh Phat និងជាអតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan រួមជាមួយអ្នកសមគំនិតចំនួន ៨៥ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីសូកប៉ាន់ និងពុករលួយជាប្រព័ន្ធធ្វើឲ្យបាត់បង់ប្រាក់ ២០ ពាន់លានដុល្លារពីធនាគារ SCB ។
បន្ទាប់ពីបានបញ្ជាក់ពីចំណុចនៃការចោទប្រកាន់រួច ស្ថាប័នអយ្យការបានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះផ្តន្ទាទោសជនជាប់ចោទ Truong My Lan ទៅតាមស្ថានទោសដូចជា ឲ្យជាប់ពន្ធនាគារពី ១៩ ទៅ ២០ ឆ្នាំពីបទសូកប៉ាន់, ជាប់ពន្ធនាគារពី ១៩ ទៅ ២០ ឆ្នាំពីបទរំលោភលើបទប្បញ្ញត្តិស្តីពីប្រតិបត្តិការធនាគារ និងទោសប្រហារជីវិតពីបទក្លែងបន្លំទ្រព្យសម្បត្តិ ។

ទាក់ទងនឹងទំនួលខុសត្រូវរដ្ឋប្បវេណី រដ្ឋអាជ្ញាបានស្នើឲ្យគណៈវិនិច្ឆ័យបង្ខំចុងចោទ Truong My Lan សងសំណងដល់ធនាគារ SCB សម្រាប់ការខាតបង់សរុបចំនួន ៦៦៧,៧០០ ពាន់លានដុង (២៧ ពាន់លានដុល្លារ) និងការប្រាក់បន្ថែមពីលើតម្លៃតួលេខទឹកប្រាក់សរុប ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្រុមរបស់លោកស្រី Truong My Lan មានប្រាក់កម្ចីច្រើនជាង ២,៥០០ នៅធនាគារ SCB ជាមួយនឹងទឹកប្រាក់សរុបជាង ៤៤ ពាន់លានដុល្លារដែលស្មើនឹង ៩៣ ភាគរយនៃឥណទានសរុបដែលធនាគារបានចេញ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ ក្រុងមូស្គូឲ្យហើយមក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


