ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅក្រុងមូស្គូឲ្យហើយមក
ប្រសិនបើសហរដ្ឋអាមេរិកដឹងជាក់ច្បាស់ថា អ៊ុយក្រែនមិនជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុបាញ់ប្រហារទ្រង់ទ្រាយធំនៅសាលប្រគំតន្ត្រីជិតទីក្រុងមូស្គូទេនោះ ទីក្រុងវ៉ាស៊ីនតោនគួរតែប្រញាប់រួសរាន់ចែករំលែកព័ត៌មានណាមួយដែលខ្លួនមានឲ្យហើយមក ។ នេះជាការលើកឡើងរបស់រុស្ស៊ី និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ។

ជាការឆ្លើយតប អ្នកនាំពាក្យសេតវិមានលោក John Kirby បានស្រាយបំភ្លឺទៅកាន់រុស្ស៊ីវិញថា “មិនទាន់មានការចង្អុលបង្ហាញនៅពេលនេះនោះទេដែលថា ប្រជាជាតិអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនមានជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ” ។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បានចេញមុខបញ្ជាក់ផងដែរថា “វាជាមូលដ្ឋានទូទៅទៅហើយដែលមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនមិនដែលដាក់ការសន្និដ្ឋានទៅលើអ្នកណាម្នាក់ឲ្យមានទោសកំហុសចំពោះសោកនាដកម្មរបស់រុស្ស៊ីនោះ ហើយប្រសិនបើសហរដ្ឋអាមេរិកមានព័ត៌មាន គួរតែប្រញាប់រួសរាន់ចែករំលែកមកកាន់រុស្ស៊ី ហើយប្រសិនបើទីក្រុងវ៉ាស៊ីនតោនគ្មានព័ត៌មាននោះទេ មិនគួរនិយាយបែបនេះឡើយ” ។
គួរបញ្ជាក់ថា មនុស្សជាង ៦០ នាក់ត្រូវបានសម្លាប់ និងជាង ១០០ នាក់រងរបួសក្នុងការបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅឯផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ភាគពាយព្យទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ទី២២ ខែមីនា ខណៈអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ក៏បានចេញការព្រមានដែរថា ជនដៃដល់ និងអ្នករៀបចំការវាយប្រហារភេរវកម្មនេះត្រូវតែតាមកម្ចាត់ដោយគ្មានមេត្តាគឺ “ឈាមត្រូវសងដោយឈាម” ៕




ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ក្រោយវាយប្រហារភេរវកម្ម រុស្ស៊ី ប្រកាសថា “ឈាម សងដោយឈាម”
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


