ជីវិតកម្សាន្ដ
កៀកចូលឆ្នាំខ្មែរ ! ដួង សុខគា អំពាវនាវលេងល្បែងប្រជាប្រិយ ចៀសវាងទិញរបស់គេយកមកលេង
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្កេតឃើញមានយុវជនខ្មែរមួយចំនួនធំងាកពីការលេងល្បែងប្រជាប្រិយរបស់ខ្មែរ ទៅនាំគ្នាទិញរបស់គេយកមកលេងដូចជាការលេងបាញ់ទឹក ប៉ាតម្សៅ ឬ ជះទឹកជាដើមនោះ ស្រាប់តែតារាពហុជំនាញ ដួង សុខគា បានបង្ហោះសារដាស់តឿនឲ្យយុវជនខ្មែរមកលេងល្បែងប្រជាប្រិយដែលខ្មែរមានតាំងពីបុរាណ។

លោក ដួង សុខគា បានលើកឡើងដោយអំពាវនាវថា «ចូលឆ្នាំខ្មែរខាងមុខនេះ តើបងប្អូនណាខ្លះហ៊ានសន្យាថា នៅពេលចេញទៅក្រៅ ឬក៏ទៅកម្សាន្តកន្លែងនានា ស្លៀកតែសម្លៀកបំពាក់ខ្មែរសុទ្ធ? ស្វែងរកក្រុមសម្លៀកខ្មែរ ស្រួលដើរជាមួយគ្នា ខ្ញុំនឹងបង្កើតក្រុមប្រអប់សារមួយ ដើម្បីបង្ហោះរូបលើកទឹកចិត្តបងប្អូនយើង បើព្រមសូមលើកដៃមកបាទ»។
លោក ដួង សុខគា បញ្ជាក់ថា តាមកន្លែងកម្សាន្តនានា ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ បើបានឮសំឡេង ទ្រ ស្គរ ខ្លុយ តាខេ ឃឹម ចាប៉ី បទចោលឈូង បទរបាំត្រុដិ បទភិសវង់ បទក្របកៃ និងបទប្រជាប្រិយជាច្រើនទៀត ដែលបង្ហាញនូវភាពសុខសាន្ត រុងរឿង របស់ជាតិ មិនដឹងជាល្អយ៉ាងណាទេ?។ លោកថា «យោបល់ខ្ញុំ ចំណាយលុយទិញរបស់គេយកមកលេង និងការចូលលុយគ្នាលេងរបស់ដែលខ្លួនឯងមានស្រាប់ ខ្ញុំយករបស់ខ្មែរហើយ»។

តារាពហុជំនាញ ដួង សុខគា និយាយទៀតថា «គួរមានអ្នកបោះមេតាមតំបន់ ហើយនាំលេងឲ្យសប្បាយ។ ឈប់ទៅការដាក់កុងត្រូលស្ទាក់ទារលុយទៅទិញស្រា។ វាមិនថ្លៃថ្នូរ វានាំកើតជម្លោះ វាបង្កើតទោមនស្ស វាបំផ្លាញសាមគ្គីភាព និងសុខភាព។ បងៗ អាជ្ញាធរ ជួយមើលផង កន្លែងខ្លះអាក្រក់មើលខ្លាំងណាស់ មួយផ្លូវៗ ឃើញតែស្ទាក់ ស្រវឹងពុល ចាប់ លូក ស្ទាប ឈ្លោះ។ល។ បើបានអានហើយយល់ស្របនូវគំនិតនេះ សូមមេត្តាជួយផ្សាយបន្តផង»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


