ជីវិតកម្សាន្ដ
ឯម រៀម ស្នើមហាជន គាំទ្រ និងចូលរួមលើកស្ទួយថែរក្សាមរតកក្រមាខ្មែរ
អ្នកច្នៃម៉ូដល្បីឈ្មោះ លោក ឯម រៀម បានចេញមកអំពាវ និងបំផុសដល់មហាជនអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានចូលរួមលើកស្ទួយក្រមារបស់ខ្មែរដើម្បីបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិវប្បធម៌អរូបី (UNESCO)ឱ្យបានកាន់តែឆាប់។

លោក ឯម រៀម បានបង្ហោះរូបភាពអមជាមួយខ្លឹមសារថា «ផ្ញើជូនអង្គការ UNESCO ក្រមា ឯម រៀម គឺបែបហ្នឹង ដោយសារប្រើប្រាស់ក្រមាខ្មែររាល់ថ្ងៃ សូមបងប្អូនជួយ Comment ខាងក្រោមជារូបភាពដែលបងប្អូនបានប្រើប្រាស់ក្រមាខ្មែរដើម្បីឱ្យក្រមាខ្មែរបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិវប្បធម៌អរូបី (UNESCO) ឱ្យបានកាន់តែឆាប់»។
លោក ឯម រៀម បានលើកឡើងថា «ខ្ញុំ ឯម រៀម ជាសិល្បករ និងជាគ្រូបង្រៀនផ្នែកសិល្បៈខ្មែរនៅសាលា PPUA មានសេចក្តីរីករាយក្នុងការស្នើសុំដាក់ក្រមាខ្មែរបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិវប្បធម៌អរូបី នៃអង្គ ការយូណេស្កូ ក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់ក្រមារាល់ថ្ងៃសូមឱ្យការដាក់បញ្ជូលក្រមាខ្មែរនេះនឹងធ្វើឱ្យក្រមាខ្មែរកាន់តែថ្កុំថ្កើន»។

អ្នកច្នៃម៉ូដ ឯម រៀម បន្តទៀតថា លោកក៏សូមអំពាវនាវឱ្យអ្នកប្រើប្រាស់ក្រមាខ្មែរកាន់តែច្រើនជាងមុន និងចូលរួមថែរក្សាមរតកក្រមាខ្មែរឱ្យបានគង់វង្ស សម្រាប់ប្អូនៗ ជំនាន់ក្រោយៗ ទៀត។ យ៉ាងណាមិញក៏មានការលើកឡើងដែរថា «ម៉ែរៀម ក្រែងថ្ងៃទិវាវប្បធម៌នៅកោះពេជ្រ ក្រសួងបានដាក់បញ្ចាំងឯកសារស្រាវជ្រាវពីការប្រើប្រាស់ក្រមាក្នុងកម្មវិធី ដោយមានលោកគ្រូ ម៉ារ៉ា ក្នុងវីដេអូនោះដែរ។ ការបង្ហាញនាពេលនោះ ក្រសួង ចង់បង្ហាញថា ក្រសួង បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីដាក់ស្នើក្រមាខ្មែរចូលជាបេតិកភណ្ឌពិភពលោកហើយ»។
គួររម្លឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារដើម្បីដាក់បញ្ចូល «ក្រមា» ដាក់ចូលជាបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការអះអាងរបស់លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មានកាលពី ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលកន្លងទៅ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


