ព័ត៌មានអន្ដរជាតិ
ខែចូលឆ្នាំ ប្រជាជនថៃ ទទួលដំណឹងល្អអំពី “គម្រោងចែកលុយ” ម្នាក់ ១ម៉ឺនបាត
តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃពុធទី២៧ខែមីនា, លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានប្រាប់ដល់ប្រជាជនថៃ ឲ្យត្រៀមខ្លួនទទួលដំណឹងល្អ ព្រោះថា គម្រោង “កាបូបលុយឌីជីថល” នឹងទទួលបានភ្លើងខៀវ នៅថ្ងៃទី១០ខែមេសា ខាងមុខនេះហើយ។

ក្នុងនាមជាប្រធានកិច្ចប្រជុំដើម្បីពិភាក្សាអំពីគម្រោងនេះ, លោក សេដ្ឋា លើកឡើងថា ក្រុមប្រឹក្សាភិបាលនៃគម្រោងកាបូបលុយឌីជីថល បានកំណត់យកថ្ងៃទី១០ខែមេសា ធ្វើជាកិច្ចប្រជុំដើម្បីពិចារណារបាយការណ៍ទាក់ទិនគម្រោង ក្រោយពេលក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល បានបង្ហាញព័ត៌មានអំពីបច្ចេកវិទ្យា ដែលត្រូវប្រើដោយស្ថាប័នហិរញ្ញវត្ថុនិងប្រតិបត្តិករអាជីវកម្មពាក់ព័ន្ធនឹងផែនការខាងលើ។
តាមការបញ្ជាក់ពីលោកសេដ្ឋា, របាយការណ៍ទាំងអស់នឹងត្រូវប្រមូល រួចដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តចុងក្រោយក្នុងខែមេសា ហើយលោកបានគូសបញ្ជាក់សាជាថ្មី អំពីការកំណត់ពេលវេលាត្រីមាសទី៣ សម្រាប់ការចុះឈ្មោះហាងដែលចូលរួមក្នុងគម្រោង និងសាធារណជនដែលមានសិទ្ធិទទួលបានប្រាក់ ហើយកំណត់យកត្រីមាសទី៤ សម្រាប់ការទូទាត់។

លោកនាយករដ្ឋមន្ត្រីក៏អះអាងដែរថា ទាំងក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) និងធនាគារកណ្តាលថៃ សុទ្ធតែយល់ស្របនឹងការកំណត់ពេលវេលា ដូចដែលបានលើកឡើងរួចហើយដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Julapun Amornvivat។
លើសពីនេះ ប្រភពនៃទឹកប្រាក់៥០០ពាន់លានបាតដែលត្រូវការដើម្បីផ្តល់មូលនិធិដល់គម្រោងនេះ ក៏នឹងត្រូវបញ្ជាក់ច្បាស់ឲ្យដាច់ស្រេចផងដែរ ត្រឹមថ្ងៃទី១០ខែមេសា។

ត្បិតខែចូលឆ្នាំខាងមុខ ប្រជាជនថៃ ពិតជានឹងទទួលបានដំណឹងល្អអំពីគម្រោងនេះមែន ប៉ុន្តែតាមការបញ្ជាក់ពីលោក Amornvivat, ការចែកប្រាក់ នឹងត្រូវចាប់ផ្តើមនៅត្រីមាសទី៤ នៃឆ្នាំនេះឯណោះ។
សូមបញ្ជាក់ជាថ្មី ប្រជាជនថៃអាយុ១៦ឆ្នាំឡើងប្រហែល៥០លាននាក់ គឺមានសិទ្ធិទទួលបានប្រាក់ម្នាក់ ១០ ០០០បាត ក្រោមគម្រោងកាបូបលុយឌីជីថល ដែលលោក សេដ្ឋា បានសន្យា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិរិះគន់មិនស្ទើរដែរ ចំពោះគម្រោងកាបូបលុយឌីជីថល ដោយក្រុមអ្នកជំនាញមួយចំនួន បង្ហាញពីក្តីកង្វល់ថា គម្រាងនេះ ច្បាស់ជាបង្កបញ្ហាប្រឈមដល់សេដ្ឋកិច្ចជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា