ព័ត៌មានអន្ដរជាតិ
ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនចំពោះការស្រឡាញ់ភេទដូចគ្នាឱ្យស្របច្បាប់
រដ្ឋសភារបស់ប្រទេសថៃនៅថ្ងៃពុធ ទី២៧ ខែមីនា បានអនុម័ត ច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញឱ្យប្រទេសនេះកាន់តែជិតក្លាយជាទឹកដីទី៣នៅអាស៊ី ដែលអាចស្រឡាញ់ភេទដូចគ្នាដោយស្របច្បាប់ ។ នេះបើយោងតាមការផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃពុធ នេះ ។

សារព័ត៌មានខាងលើបាននិយាយថា សេចក្តីព្រាងច្បាប់នេះ ទាមទារឱ្យមានការអនុម័តពីព្រឹទ្ធសភា និងការយល់ព្រមពីព្រះមហាក្សត្រ មុនពេលដែលច្បាប់នេះក្លាយជាច្បាប់ពេញលេញ។ លើសពីនេះវាក៏ទាមទារឱ្យមានការគាំទ្រពីគណបក្សធំៗទាំងអស់របស់ប្រទេសថៃ ហើយត្រូវបានអនុម័តដោយសមាជិកសភាចំនួន ៤០០ រូប ក្នុងចំណោមសមាជិកសភា ៤១៥ រូបដែលមានវត្តមាន ។
លោក Danuphorn Punnakanta ប្រធានគណៈកម្មាធិការសភាលើសេចក្តីព្រាងច្បាប់នេះ បានប្រាប់សមាជិកសភាមុនការអានសេចក្ដីព្រៀងថា “យើងបានធ្វើនេះសម្រាប់ប្រជាជនថៃទាំងអស់ដើម្បីកាត់បន្ថយភាពខុសគ្នានៅក្នុងសង្គម និងចាប់ផ្តើមបង្កើតសមភាព” ។
សូមជម្រាបថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងជំហររបស់ប្រទេសថៃ ក្នុងឋានៈជាសង្គមសេរីបំផុតមួយរបស់អាស៊ី លើបញ្ហាស្រឡាញ់ភេទដូចគ្នា ជាមួយនឹងការបើកចំហ និងអាកប្បកិរិយាសេរី ដែលរួមរស់ជាមួយតម្លៃព្រះពុទ្ធសាសនាបែបប្រពៃណី និងអភិរក្សនិយម ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


