ព័ត៌មានជាតិ
អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានបញ្ជាឱ្យមន្ត្រីត្រូវពង្រឹងយន្តការប្រើប្រាស់បណ្ដាញសង្គម ឱ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវពង្រឹងយន្តការក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៅគ្រប់ថ្នាក់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវបង្កើតទំព័រហ្វេសប៊ុក (Facebook Page) និងតេឡេក្រាម (Telegram) សម្រាប់អង្គភាពដែលមិនទាន់មាន ដើម្បីរង់ចាំទទួលព័ត៌មានពីប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ជូនពលរដ្ឋ។លោកបញ្ជាក់បែបនេះ ក្នុងពេលបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

លោកកើត ឆែ បានបន្តថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ ព្រោះជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ហើយដែលប្រជាពលរដ្ឋអាចលើកឡើងអំពីសំណើ សំណូមពរ និងបញ្ហាប្រឈម នានា ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យអាជ្ញាធរមានវិធានការដោះស្រាយ។
លោក កើត ឆែ បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដោយហេតុថាព័ត៌មានមួយចំនួនមិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដោះស្រាយ ហើយព័ត៌មានខ្លះទៀត ជាព័ត៌មាន ប្រឌិត ខុសពីការពិត ដែលធ្វើឱ្យមន្ត្រីទទូលបន្ទុកព័ត៌មានមានការលំបាកក្នុងការពិនិត្យ និងរាយការណ៍ជូន ថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងដោះស្រាយជូន។ ផ្តើមចេញពីបញ្ហាទាំងអស់ខាងលើ គឺទាមទារឱ្យមន្ត្រីទទួលព័ត៌មាននៃរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងនៅតាមមន្ទីរ-អង្គភាពមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះ ជាមួយ ប្រភព និងបណ្តាញព័ត៌មានដែលខ្លួនមាន ដើម្បីធានាបានថា ព័ត៌មាននោះជាព័ត៌មានពិតប្រាកដចៀសវាងនូវ ព័ត៌មានដែលបង្កចលាចលបំពុលសង្គម, មានចរិតញុះញង់នយោបាយ ដែលនេះ ធ្វើឱ្យខាតបង់ពេលវេលា ក្នុងការសិក្សា និងស្រាវជ្រាវពីប្រភពព័ត៌មានជាដើម។

គួរឱ្យដឹងថា នេះជាលើកទីពីរហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធបណ្តាញ សង្គម និងការយល់ដឹងអំពីព័ត៌មាន សម្រាប់មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពក្រោមឱវាទ ខណៈកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព នៅរដ្ឋបាលរាជធានីភ្នំពេញម្តងរួចមកហើយ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


