កីឡា
ក្រុមបាល់ទះ Olympiacos ជោគជ័យបំផុតនៅប្រទេសក្រិក
ក្នុងការប្រកួតបាល់ទះពានរង្វាន់ Greek Volleyball Cup ឆ្នាំ២០២៤ បានបញ្ចប់ទៅដោយក្រុមខ្លាំង Olympiacos បានក្លាយជាជើងឯកលើកទី១៧របស់ខ្លួន បន្ទាប់ពីយកឈ្នះក្រុម AONS Milon យ៉ាងតានតឹងក្នុងលទ្ធផល ៣-២ នៅវគ្គផ្ដាច់ព្រ័ត្រ។

Olympiacos ជាក្រុមបាល់ទះដែលទទួលបានជោកគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទះក្រិក។ ពួកគេបានឈ្នះជើងឯកលីគកំពូលក្រិក Greek Volley League ៣១លើក, ឈ្នះជើងឯក Greek Cup ១៧លើក, ឈ្នះជើងឯក Greek League Cup ៦លើក និងឈ្នះជើងឯក Greek Super Cups ២លើក។ ពួកគេគឺជាក្រុមបាល់ទះតែមួយគត់នៅក្នុងប្រទេសក្រិក ធ្លាប់ឈ្នះជើងឯកអឺរ៉ុចំនួន៣លើកគឺ CEV Cup ចំនួន២លើកក្នុងឆ្នាំ១៩៩៦ ២០០៥ និងពានរង្វាន់ CEV Challenge Cup ១លើកក្នុងឆ្នាំ២០២៣។

និយាយការប្រកួតលើឆាកអន្តរជាតិ Olympiacos ជាក្រុមក្រិកតែមួយគត់ ធ្លាប់ចូលរួមក្នុងការប្រកួតកីឡាបាល់ទះទ្វីបអឺរ៉ុបចំនួន៨លើក។ ជាពិសេស ពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ CEV សំខាន់ៗទាំង៣ ក្នុងនោះពួកឈ្នះពានរង្វាន់ CEV Champions Cup ឈ្នះ២ដង ១៩៩៦ ២០០៥, ទទួលបានជើងឯករងពាន CEV Champions League ២លើក (១៩៩២ ២០០២) ហើយឈ្នះជើងឯក CEV Challenge Cup ១លើកឆ្នាំ២០២៣ និងទទួលបានជើងឯករង១លើកក្នុងឆ្នាំ២០១៨។ ការប្រកួតពានរង្វាន់លំដាប់ពិភពលោក FIVB Volleyball Men’s Club World Championship ក្រុម Olympiacos ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងកាលពីឆ្នាំ១៩៩២។

កំណត់ត្រាដ៏អស្ចារ្យរបស់ក្រុម Olympiacos គឺការឈ្នះជើងឯកលីគកំពូលក្រិក៨លើកជាប់ក្នុងប្រវត្តិសាស្រ្តគឺពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩៤។ ជាពិសេសពួកគេរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងការឈ្នះជើងឯកលីគចំនួន៧លើក ក្នុងឆ្នាំ ១៩៩៦៨ ១៩៧៤ ១៩៧៩ ១៩៨១ ១៩៩៨៨ ១៩៩១ និង២០១៨៕


ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


