កីឡា
Alayo និង Diaz ជួយក្រុមបាល់ទះឆ្នេរខ្សាច់គុយបាបន្តក្ដីសង្ឃឹមឡើងទៅអូឡាំពិក
កីឡាករ Alayo និង Diaz បានជួយឲ្យក្រុមបាល់ទះឆ្នេរខ្សាច់គុយបា រក្សាក្ដីសង្ឃឹមឡើងទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ បន្ទាប់ពីរកបាន១៥២០ពិន្ទុ ក្នុងរយៈពេល២សប្តាហ៍ក្នុងការប្រកួតជម្រុះ។

ក្រុមបាល់ទះឆ្នេរខ្សាច់គុយបា បានចូលរួមក្នុងការប្រកួត Volleyball World Beach Pro Tour ឆ្នាំ២០២៤ ដើម្បីរកពិន្ទុបន្ថែមទៀត សម្រាប់ចំណាត់ថ្នាក់ល្អក្នុងតារាងបាល់ទះឆ្នេរខ្សាច់អូឡាំពិកពិភពលោក FIVB Olympic Rankings។
ក្រោយឈ្នះមេដាយប្រាក់ក្នុងការប្រកួត Recife Challenge និងការប្រកួតកាលពីចុងសប្តាហ៍មុននៅទីក្រុង Saquarema ប្រទេសប្រេស៊ីល ក្រុមគុយបារកបាន១៥២០ពិន្ទុ។ យ៉ាងណាមិញ ពួកកំពុងស្ថិតនៅលេខ២១ ជាតំបន់មួយមិនទាន់មានឱកាសឡើងទៅកីឡាអូឡាំពិកឆ្នាំ២០២៤ ខណៈច្បាប់នៃការប្រកួតអូឡាំពិកត្រូវជ្រើសរើសក្រុមលេខ១ ដល់លេខ១៧ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះឆ្នេរខ្សាច់អូឡាំពិកពិភពលោក FIVB Olympic Rankings។ ទោះបីជាយ៉ាងណា គុយបា នៅតែមានឱកាស ដោយសារមានគម្លាតខុសគ្នាជាមួយក្រុមលេខ១៧ តែ៣៦៤ពិន្ទុប៉ុណ្ណោះ។ ការសម្រេចជ្រើសរើសក្រុមទាំង១៧ នឹងបញ្ចប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

គុយបាត្រូវបានគេមើលឃើញថា ក្រុមមួយមានភាគរយច្រើនឡើងទៅកីឡាអូឡាំពិក បន្ទាប់ពីការឈ្នះ៩ដង និងចាញ់៤ដង ក្នុងការប្រកួតនៅប្រទេសប្រេស៊ីល។ កីឡាករ Alayo វ័យ២២ឆ្នាំ និងកីឡាករ Diaz វ័យ២១ ជាកម្លាំងដ៏សំខាន់សម្រាប់ក្រុមគុយបា។
ក្រុមដែលមានសិទ្ធិឡើងទៅជុំចុងក្រោយ កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង គឺជាក្រុមមានចំណាត់ថ្នាក់ខ្ពស់បំផុតចំនួន១៧ក្រុម ក្នុងបញ្ជីចំណាត់ថ្នាក់អូឡាំពិក FIVB ដោយផ្អែកលើការប្រកួតជម្រុះពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


