ជីវិតកម្សាន្ដ
Ahreum អតីតក្រុម T-ara អះអាងថា មានគេ Hack គណនីនាងដើម្បីបោកលុយអ្នកគាំទ្រ
អតីតសមាជិកក្រុម T-ara គឺ Ahreum គឺជាឥស្សរជនដ៏សំខាន់មួយរូបដែលបានចូលរួមក្នុងឧប្បត្តិហេតុបោកប្រាស់ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អនឡាញនាពេលថ្មីៗនេះ ជាពិសេសគឺពាក់ព័ន្ធនឹងមិត្តប្រុសវ័យក្មេងរបស់នាងផ្ទាល់តែម្ដង។
ដំបូងឡើយ អ្នកគាំទ្រសម្តែងការព្រួយបារម្ភ នៅពេលដែល Ahreum ប្រកាសពីគម្រោងរៀបការម្តងទៀត បន្ទាប់ពីនាងលែងលះ និងណែនាំមិត្តប្រុសថ្មី។ មនុស្សជាច្រើនបានបញ្ចេញការព្រួយបារម្ភរបស់ពួកគេ ដោយផ្ទាល់ទៅ Ahreum ដោយចោទថា មិត្តប្រុសអាចមានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំ។ ទោះជាយ៉ាងណា Ahreum បានការពារមិត្តប្រុសដោយបដិសេធរាល់ការចោទប្រកាន់ និងអះអាងថា មិត្តប្រុសបច្ចុប្បន្នរបស់នាង គឺជាអ្នកសរសេរអត្ថបទ។

ថ្វីបើយ៉ាងណាក៏ដោយ Ahreum និងដៃគូថ្មីបានបន្តរក្សាការចាប់អារម្មណ៍បន្ទាប់ពីមានរបាយការណ៍ជាបន្តបន្ទាប់ទាក់ទងនឹងការលែងលះរបស់នាង និងការចោទប្រកាន់ពីអំពើហិង្សាក្នុងគ្រួសារពីអតីតស្វាមី។ បន្ទាប់មកថ្មីៗនេះ មានការចោទប្រកាន់ថា Ahreum ក៏បោកប្រាស់លុយពីបុគ្គលជុំវិញខ្លួន រួមទាំងអ្នកគាំទ្ររបស់នាងផងដែរ។
ជាមួយនឹងភាពចម្រូងចម្រាសកាន់តែខ្លាំង Dispatch បានស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហានេះ ហើយបានរកឃើញការសង្ស័យថា Ahreum ពិតជាបោកប្រាស់លុយពីអ្នកគាំទ្រ ក្រោមលេសថា នាងត្រូវការលុយសម្រាប់ការលែងលះ ថ្លៃមន្ទីរពេទ្យ និងថ្លៃចិញ្ចឹមកូន។

ទោះបីជា Ahreum អះអាងថា មាននរណាម្នាក់កំពុងប្រើឈ្មោះរបស់នាង ដើម្បីជំរិតទារប្រាក់ពីមនុស្សជិតស្និទ្ធនឹងនាងក៏ដោយ Dispatch បានរកឃើញសារគួរឲ្យសង្ស័យ ផ្ញើទៅកាន់អ្នកគាំទ្ររបស់ Ahreum ។ នៅពេលដែលអ្នកគាំទ្រស្នើសុំការផ្ទៀងផ្ទាត់ និងសុំឱ្យ Ahreum ថតរូបដោយលើកម្រាមដៃបី នាងបានធ្វើតាមដោយការថតរូបនៅក្នុងបន្ទប់មន្ទីរពេទ្យដោយលើកម្រាមដៃរបស់នាង។
នៅពេលដែល Dispatch ក៏បានព្យាយាមទាក់ទងជាមួយ Ahreum បន្ទាប់ពីការស៊ើបអង្កេតរបស់ពួកគេ Ahreum បានរារាំងការហៅទូរស័ព្ទទាំងអស់ ដោយអះអាងថានាងមិនដែលខ្ចីលុយពីអ្នកគាំទ្រឡើយ។ បន្ទាប់មកនៅថ្ងៃទី ០២ ខែមេសា Ahreum បានបង្ហោះរឿងថ្មីនៅលើ Instagram ដោយអះអាងម្តងទៀតថា នាងត្រូវបានគេ Hack ហើយមាននរណាម្នាក់ប្រើឈ្មោះរបស់នាងដើម្បីជំរិតប្រាក់តែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍តារាកូរ៉េ ៧គូ ធ្លាយព័ត៌មានណាត់ជួប កាលពីខែ មីនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


