ព័ត៌មានអន្ដរជាតិ
ថ្ងៃបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ថៃ ឲ្យចាស់ៗអាយុលើស ៦០ ឆ្នាំជិះរថភ្លើងទៅលេងស្រុកឥតគិតលុយ
អាជ្ញាធរបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនថៃ (MRTA) បានប្រកាសថា អ្នកដំណើរវ័យចំណាស់ដែលមានអាយុលើសពី ៦០ ឆ្នាំអាចរីករាយនឹងការជិះរថភ្លើងល្បឿនលឿនចំនួន ៤ ខ្សែឆ្លងកាត់ទីក្រុងបាងកក ដោយមិនអស់លុយមួយកាក់មួយសេន ក្នុងអំឡុងថ្ងៃបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ ។

លោក Wittaya Phanmongkol និយតករស្តីទីរបស់ MRTA បាននិយាយកាលពីថ្ងៃពុធថា ផែនការនេះមានគោលបំណងដើម្បីចូលរួមអបអរសាទរពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ថៃ ជាពិសេសដើម្បីជាការសម្រួលដល់មនុស្សចាស់ជរាក្នុងការទៅជួបជុំក្រុមគ្រួសារ និងកូនចៅរបស់ពួកគាត់ ស្របពេលដែលថ្ងៃទី១៣ ខែមេសានេះទៀតសោត ជាថ្ងៃចូលឆ្នាំថ្មីផង និងជាទិវាជាតិមនុស្សចាស់ផងដែរ ។
ទន្ទឹមនោះ អ្នកដំណើរដែលស៊ីនឹងលក្ខខណ្ឌខាងលើត្រូវបង្ហាញព័ស្តុតាងនៅស្តង់លក់សំបុត្រនៃស្ថានីយទាំង ៤ ដើម្បីទទួលបានប័ណ្ណសម្គាល់ ហើយប័ណ្ណនីមួយៗអាចប្រើបានតែមនុស្សម្នាក់ និងតែម្ដងប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរ MRTA ក៏នឹងបង្កើនកម្លាំងសន្តិសុខ រួមទាំងមន្ត្រីបោសសម្អាតអាវុធជាតិផ្ទុះផងដែរ ក្នុងអំឡុងពេលបុណ្យសង្ក្រាន្ត ដើម្បីធានាសុខសុវត្ថិភាពដល់អ្នកដំណើរទាំងអស់ ។

បន្ថែមពីនេះ អ្នកធ្វើដំណើរតាមរថភ្លើងត្រូវបានជំរុញឲ្យសហការជាមួយមន្ត្រីក្នុងការត្រួតពិនិត្យឥវ៉ាន់ ហើយមិនត្រូវយកធុងទឹក ឬកាំភ្លើងបាញ់ទឹកចូលក្នុងរថភ្លើងនោះឡើយ ខណៈអាជ្ញាធររំពឹងថា ការផ្សព្វផ្សាយនៃការធ្វើដំណើរឥតគិតថ្លៃនេះ នឹងទាក់ទាញក្រុមគ្រួសារផ្សេងៗទៀតឲ្យប្រើប្រាស់ប្រព័ន្ធរថភ្លើង ដើម្បីទៅទស្សនាកន្លែងទាក់ទាញនានាក្នុងទីក្រុងបាងកក ក៏ដូចជាទីកន្លែងដែលរៀបចំសកម្មភាពសាសនា និងបាញ់ទឹកផងដែរ ។
គួរបញ្ជាក់ថា ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះនឹងប្រព្រឹត្តជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ខណៈត្រឹម ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ថៃទាក់ចិត្តភ្ញៀវទេសចរបរទេសចំនួន ៩.៤ លាននាក់កើបចំណូលបាន ៤៥៤.៦ ពាន់លានបាត ប្រមាណ ១២.៤ ពាន់លានដុល្លារអាមេរិក ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មកដឹង ប្រាក់ខែបុគ្គលិកបម្រើការក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ នៅ ថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


