ព័ត៌មានជាតិ
ជនជាតិគួយសម្តែងកីឡាវាយខែលប្រារព្ធបុណ្យព្រះគោមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ
លោក ជ័យ ឃុន ជនជាតិគួយមកភូមិឃុំ ឆែបស្រុកឆែបខេត្តព្រះវិហារ បានបញ្ជាក់ថាការប្រារព្ធបុណ្យប្រាសាទព្រះគោនេះ យើងធ្វើរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៨មេសាដើម្បីប្រារព្ធបុណ្យប្រាសាទព្រះគោ តែងតែធ្វើជារៀងរាល់ឆ្នាំមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយក៏ដើម្បីសុំសេចកសុខចម្រើន និងបង្កបង្កើនផលដំណាំឲ្យបានល្អប្រសើរផងដែរ។

លោកបន្តថា កីឡាវាយខែលនេះយើងក៏បានបង្ហាញពីទេពកោសល្យ និងភាពក្លាហាន ដើម្បីឱ្យយុវជនជំនាន់ក្រោយជួយអភិរក្សបន្តកុំឱ្យបាត់បង់នៅពេលអស់ពីចាស់ទុំទៅ។កីឡានេះមានតាំងពីសម័យឧដុង្គមកម្ល៉េះ ក្នុងចន្លោះឆ្នាំ១៦២០ លុះមកសម័យប៉ុលពត ត្រូវពួកខ្មែរក្រហមលប់បំបាត់ចោល។ទើបក្រោយថ្ងៃរំដោះ៧មករាចាស់ៗជនជាតិគួយនាំគ្នាស្រាវជ្រាវ និងសំដែងរំលឹកឡើងវិញ នៅក្នុងពិធីបុណ្យព្រះគោ និងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង។
លោកកៅជួនជនជាតិគួយនៅភូមិឃុំអន្លងជ្រៃបានអះអាងថាកេរ្តិ៍តំណែងដូនតាយើងត្រូវតែនាំគ្នាថែរក្សាដើម្បី បង្ហាញទៅកូនចៅកុំឱ្យភ្លេច និងចេះធ្វើសម្ភារៈវាយខែល មានដូចជាស្គរធ្វើពីឈើ មានពាសស្បែក សត្វ និងយកស្លឹកទ្រាំង ដើមឬស្សីមកធ្វើជារបាំងខែល និងយកដើមផ្តៅ ឬដើមសោមតូចៗមកចងរឹតផ្គុំគ្នា ឱ្យណែនដើម្បីយកមកវាយ ហៅថារំពាត់ខែល។

លោក សន សារឿន អភិបាលស្រុកថា ឡាបរិវ៉ាត់បានទទួលស្គាល់ថា ការបាននាំគ្នាមកសម្តែងនេះក៏ជាការរំលឹកដាស់តឿនមួយដែរ សម្រាប់ឱ្យបងប្អូនជនជាតិគួយទាំងអស់ បានមកសប្បាយផង និងបានទំនាក់ទំនងគ្នាពីខេត្តមួយទៅខេត្តមួយ ក្នុងជីវភាពរស់នៅឱ្យចេះជួយគ្នាទៅវិញទៅមក។
លោកគាំទ្រចំពោះកិច្ចការងារអភិរក្ស នេះព្រោះកន្លងមកយើងបានបង្កើតឱ្យមានគណៈកម្មការសម្រាប់ដឹកនាំរួចមកហើយ ងាយស្រួលដល់ការរៀបចំបង្កើតក្រុមលែងឱ្យបានច្រើន និងបានបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយផង។
សូមបញ្ជាក់ថា កីឡាវាយខែលជាទម្លាប់នៅពេលធ្វើបុណ្យព្រះគោម្តងៗនៅខែមីនា និងខែមេសា នៅមុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ បងប្អូនជនជាតិគួយតែងប្រមូលគ្នាមកលេងសម្តែងថ្វាយព្រះគោ នៅទីតាំងប្រាសាទព្រះគោជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខឱ្យពេលទៅធ្វើការងារបង្កបង្កើនផលដំណាំ ស្រូវ ស្រែចម្ការ ច្បារដំណាំ ឱ្យទទួលបានផលច្រើន និងការរស់នៅមានសេចក្តីសុខសប្បាយ៕
អត្ថបទ៖ងិនលីម




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


