សន្តិសុខសង្គម
រដ្ឋបាលក្រុងប៉ោយប៉ែតចុះណែនាំ បណ្ដាទីតាំង KTV ហាមមានគ្រឿងញៀន និងល្បែងស៊ីសង
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង និងជា ប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះណែនាំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំង KTV ក្នុងក្រុងប៉ោយប៉ែត ហាមមិនឱ្យមានការប្រើប្រាស់ និងចែកចាយនៅសារធាតុញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ ជាដាច់ខាត។

ការចុះធ្វើរដ្ឋបាលលើទីតាំងខាងលើ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តបានចុះប្រតិបត្តិការបង្រ្កាបលើទីតាំងគ្លិបកម្សាន្ត និងទីតាំងខារ៉ាអូទេចំនួន២ គឺខារ៉ាអូរខេយីហោ B9.KTV និងក្លិបកម្សាន្តឡាំបូគីនី LAMBORGHINI កាលពីយប់ចូល ថ្ងៃទី៥ មេសា ២០២៤ ដែលសង្ស័យមានការប្រើប្រាស់គ្រឿងញៀន។

លោក គាត ហ៊ុល អភិបាល បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ លើបញ្ហាល្បែងសុីសងខុសច្បាប់ និងគ្រឿងញៀន លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពដឹកនាំក្រុមកងារ ចុះណែនាំ និងធ្វើកិច្ចសន្យា លើម្ចាស់អាជីវកម្មទីតាំង KTV ហាមមិនឱ្យមានការប្រើប្រាស់ និងចែកចាយនៅសារធាតុញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងរបស់ខ្លួន ជាដាច់ខាត។

គួរបញ្ជក់ថា កន្លងមកនៅក្រុងប៉ោយប៉ែត មានបែកធ្លាយរូបភាព និងរឿងអាស្រូវចេញពីក្លិបកម្សាន្ត និងខារ៉ាអូខេល្បីៗដូចជា ខារ៉ាអូខេឡាហ្វីរ៉ា បច្ចុប្បន្នដូរឈ្មោះមកជា អេហ្សីប ខារ៉ាអូខេស្កាយ មានបើកឱ្យប្រើប្រាសគ្រឿងញៀន និងលេងល្បែងសុីសង។ បច្ចុប្បន្នមហាជននៅតែមានការសង្ស័យទៅលើទីតាំងខារ៉ាអូខេអេហ្សុីប និងផែអាត់ មានបើកឱ្យភ្ញៀវចូលលេងនូវអ្វីដែលច្បាប់ហាម៕
អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


