ព័ត៌មានជាតិ
កុមារតូចៗ តាមឪពុកម្ដាយភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តចាន់ស៊ី ទទួលបានសម្លៀកបំពាក់ពីអាជ្ញាធរខេត្ត និងចូលរៀន
កុមារតូចៗ ជាសិស្សានុសិស្ស តាមឪពុកម្ដាយមកនៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក នៃវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ដែលកំពុងទទួលបានការសិក្សាបណ្ដោះអាសន្ននៅទីនោះផងនោះ កាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទទួលបានសម្លៀកបំពាក់ពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី ជ័យ ណារី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។

ការដែលបើកឲ្យសិក្សាបណ្ដោះអាសន្ននៅទីនោះដោយមានការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសពីលោក អ៊ុំ រាត្រី អភិបាលខេត្ត រួមនឹងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបង្កើតឲ្យមានថ្នាក់រៀនបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក ដើម្បីបង្ហាត់បង្រៀនដល់កុមារភៀសសឹកពីតំបន់ប្រឈម ពិសេសភូមិព្រៃចាន់ ជាទីតាំងដែលយោធាសៀមបានបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងទៅ បណ្ដាលឲ្យពលរដ្ឋស្លូតត្រង់ម្នាក់ បានពលីជីវិត និង ៣ នាក់ រងរបួស កំពុងសម្រាកព្យាបាល។

លោក អ៊ុំ រាត្រី បានផ្ដាំដល់សិស្សានុសិស្ស ក្នុងដំណាក់កាលនេះ ដែលមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីក្លាយជាធនធានសម្រាប់ប្រទេស។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អាណាព្យាបាលស្នាក់នៅមណ្ឌលសុវត្ថិភាពដែលមានកូនកំពុងសិក្សា សូមបញ្ជូនកូនឲ្យមករៀននៅទីតាំងដែលអាជ្ញាធរមានរៀបចំបង្រៀន ព្រមទាំងមានបណ្ណាល័យសម្រាប់សិស្សានុសិស្សអានសៀវភៅនៅពេលទំនេរពីការសិក្សាផងដែរ៕
អត្ថបទ ៖ អពៅ







-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


