ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ បើគ្មានជំនួយអាមេរិក អ៊ុយក្រែននឹងចាញ់រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា ប្រសិនបើសភាអាមេរិកមិនអនុម័តកញ្ចប់ជំនួយយោធាបន្ថែមទេនោះ អ៊ុយក្រែន នឹងចាញ់មិនខានឡើយ ហើយរុស្ស៊ី នឹងបានដៃទៅវាយប្រហារប្រទេសផ្សេងទៀត។

ថ្លែងកាលពីថ្ងៃអាទិត្យទី៧ខែមេសា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា “យើងត្រូវបញ្ជាក់ឲ្យច្បាស់ដល់សភាអាមេរិកថា ប្រសិនបើពួកគេមិនជួយទេ អ៊ុយក្រែននឹងចាញ់សង្គ្រាមរុស្ស៊ីហើយ។ អ៊ុយក្រែន ពិបាករស់ណាស់ បើគ្មានជំនួយបន្ថែម ហើយប្រសិនបើអ៊ុយក្រែនចាញ់ ប្រទេសផ្សេងទៀត ក៏នឹងត្រូវវាយប្រហារផងដែរ”។
អ៊ុយក្រែន បានអំពាវនាវជាបន្ទាន់ឲ្យទីក្រុងវ៉ាស៊ីនតោន អនុម័តកញ្ចប់ជំនួយបន្ថែមទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ ខណៈជំនួយនេះ ត្រូវបានគណបក្សសាធារណរដ្ឋ រារាំងអស់រយៈពេលជាច្រើនខែមកហើយ។

ការព្រមានរបស់លោក Zelensky ធ្វើឡើងចំពេល កងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយប្រហារទៅលើទីក្រុង Chasov Yar ក្នុងខេត្ត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលមានចម្ងាយមិនដល់៣០គីឡូម៉ែត្រផង ពីទីក្រុង Kramatorsk ដែលជាមជ្ឈមណ្ឌលផ្លូវដែកនិងដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះដែរ លោក Oleg Kalashnikov អ្នកនាំពាក្យកងពលតូចកាំភ្លើងធំទី២៦របស់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ Chasov Yar បានទទួលស្គាល់ថា ស្ថានភាពនៅក្នុងតំបន់គឺពិបាកនិងតានតឹងបំផុត ខណៈរុស្ស៊ី កំពុងបើកការវាយប្រហារលើដីគោក និងតាមអាកាស។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។
គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាប្រមាណជា ៤៤.២ពាន់លានដុល្លារ ឲ្យអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Stoltenberg ថា ៩៩ ភាគរយទៅហើយដែល ណាតូ ជួយដល់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


